ទស្សនៈរបស់នាងខ្ញុំចំពោះបណ្ដាញ Serey

R
១- ចំណាត់អារម្មណ៍នាងខ្ញុំចំពោះសេរីគឺ: * ការរិះគិតនិងរៀបរៀងសរសេរនូវអត្ថបទជាលំហាត់មួយដ៏ល្អសម្រាប់បញ្ញាស្មារតីព្រមទាំងបង្កើននូវភាពឈ្លាសវាងវៃនៃគំនិតរបស់អ្នក។ * អ្នកអាចបង្ហាញនូវទស្សនៈល្អៗនិងមានមនុស្សចូលមកមើលនិងឱ្យតម្លៃនូវគំនិតរបស់អ្នក។ * តម្លៃនៃអត្ថបទរបស់អ្នកក្រៅពីជានិមិត្តសញ្ញាមេដៃលើកទឹកចិត្តមួយអ្នកក៏អាចយកវាទៅប្ដូរជារូបិយប័ណ្ណផ្សេងៗទៀតផងដែរ។ ២- បណ្ដាញសង្គមសេរីនឹងអាចជះឥទ្ធិពលវិជ្ជមានដល់សង្គម ដោយសារមនុស្សជាច្រើនហ៊ានបង្ហាញនូវទស្សនៈល្អៗឬក៏បទពិសោធន៍របស់ខ្លួននិងផ្លាស់ប្ដូរគំនិតយោបល់រវាងគ្នានិងគ្នាព្រមទាំងជួយអភិវឌ្ឍនូវផ្នត់គំនិតមនុស្សឱ្យឈានទៅរកភាពថ្លៃថ្នូរ។ ៣- ភាពខុសគ្នារវាងបណ្ដាញសង្គម Serey និង Facebook បើតាមនាងខ្ញុំសង្កេតឃើញគឺបងប្អូនមិត្តភ័ក្តិក្នុងសង្គម Serey គាត់តែងតែសរសេរចែករំលែកគ្នាពីរឿងវិជ្ជមានជាគតិអប់រំដែលគួរឱ្យកត់សម្គាល់ រឹឯ Facebook វិញមានទាំងមតិអប់រំលាយឡំជាមួយនិងរឿងសៅហ្មងឬក្ដីវិវាទ។ ៤-យុទ្ធសាស្ត្រដែលធ្វើឱ្យសេរីកាន់តែល្បីល្បាញនោះគឺការចែករំលែកបន្តតាមបណ្ដាញផ្សេងៗ។ ៥- ចំណុចវិជ្ជមានរបស់សេរីគឺថាសេរីជាកន្លែងប្រមូលផ្ដុំអត្ថបទដែលជាទស្សនៈរបស់អ្នកនិពន្ធនិងជួយលើកដម្កើងផ្តល់តម្លៃដល់គំនិតច្នៃប្រដិតរបស់គេទៀតផង។ ឯចំណុចអវិជ្ជមានវិញគឺupload រូបភាពតាមទូរសព្ទវានូវមានការរអាក់រអួលនៅឡើយ។ ៦- នាងខ្ញុំពិតជាសប្បាយចិត្តនិងមានមោទនភាពមែនទែនដែលបណ្តាញសង្គមមួយនេះបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ នាងខ្ញុំជឿជាក់ថាSereyនឹងមានឈ្មោះបោះសម្លេងយ៉ាងឆាប់រហ័សនាពេលខាងមុខ។ ដោយក្ដីរាប់អានពីនាងខ្ញុំ ឆាយ សំអាត / reacheany .art![81533221-3106-42CB-A012-72F731E803CA.jpeg](https://serey.io/imageupload_data/8f9c809b8effeff8a6d4634e158f4f5350369356)

Comments

wondercury
អគុណបងស្រី
Great post! The goal of Serey is to create an intellectual as well as a financial revolution.