ពាក្យពេចន៍វិជ្ជមានជាស្ពាននៃចិត្តproverbs influenced our thinking
ពេលខ្លះអ្នកបារម្ភច្រើនអំពីអ្វីដែលបានកើតឡើងរួចទៅហើយ ឬក៏នឹងអាចកើតឡើងនាពេលអនាគត។ ទិដ្ឋភាពទាំងអស់នេះជារឿយៗ ពិតជានាំឱ្យអ្នករស់នៅក្នុងជីវិតដែលគួរឱ្យភ័យខ្លាចនិងគ្មានក្ដីសុខនោះឡើយ។
ក្នុងករណីខ្លះអ្នកមិនមានឥទ្ធិពលទៅលើអ្វីដែលនឹងកើតឡើងនោះទេ តែយ៉ាងហោចណាស់អ្នកអាចរៀនយល់និងសង្កេតមើលស្ថានភាពនោះ។

ដូចដែលមានសរសេរខាងក្រោមនេះ គឺជាពាក្យពេចន៍ជាច្រើនដែលជួយឱ្យយើងបន្តមានគំនិតវិជ្ជមានដើម្បីរស់នៅដោយមានសុភមង្គល ។
ការពិពណ៌នាខ្លីៗគឺដូចជា :
~ ប្រសិនបើអ្នកគិតថាអ្វីៗគ្រប់យ៉ាងខុសឆ្គង ចូរអ្នកគិតមើលម្តងទៀត។

~ កុំរវល់តែរង់ចាំថ្ងៃល្អទើបអនុវត្ត។
~ កាលណាអ្នកកាន់តែចាស់ អ្នកនឹងកាន់តែដឹងថា អ្វីៗនៅក្នុងជីវិតដែលធ្លាប់យល់ថាវាគ្មានតំលៃនោះ គឺប្រាកដជាមានតម្លៃបំផុត។

~ ជួនកាលយើងគ្រាន់តែត្រូវការភាពកក់ក្តៅពីមនុស្សជាទីស្រឡាញ់តែប៉ុណ្ណោះ ។ មិនចាំបាច់មានពាក្យពេចន៍អ្វីក៏បានដែរការឱបក្រសោបកាន់តែតឹងណែន អារម្មណ៍អ្នកកាន់តែធូរស្បើយមិនខាន។

~ ការបន្តដំណើរទៅទៀត មិនមែនមានន័យថា អ្នកភ្លេចនោះទេ។ គឺវាមានន័យថាអ្នកព្រមទទួលយកនូវអ្វីដែលបានកើតឡើងហើយ និងសម្រេចចិត្តបន្តជីវិតទៅមុខទៀត អមដោយស្នាមញញឹមជានិច្ច។

~ មនុស្សខ្លះ នឹងមិនយល់អំពីជីវិតនិងជម្រើសរបស់អ្នកនោះទេ។ អ្នកនៅទីនេះ គឺដើម្បីរស់នៅពិតប្រាកដជាក់ស្តែង ដូច្នេះមិនមែនដើម្បីធានាថាអ្នករាល់គ្នាត្រូវយល់ពីអ្នកគ្រប់រឿងនោះទេ។

~ អ្វីដែលកើតឡើងចំពោះអ្នកមិនមែនជាអ្វីដែលធ្វើអោយជីវិតរបស់អ្នកមានភាពរឹងមាំនោះទេប៉ុន្តែវិធីដែលអ្នកដោះស្រាយជាមួយវាគឺជាចំណុចសំខាន់។

~ សូមដឹងគុណចំពោះអ្វីៗដែលអ្នកកំពុងតែមាន អ្នកមិនដឹងទេ!ថាតើមានមនុស្សប៉ុន្មាននាក់ទៅ ?ដែលចង់មានអ្វីដូចដែលអ្នកមាននោះ។
~ ដើម្បីអនុញ្ញាតឱ្យរឿងរ៉ាវថ្មីៗចូលមកក្នុងជីវិតរបស់អ្នក ជួនកាលអ្នកក៏ត្រូវតែបោះបង់នូវអ្វីៗដែលចាស់ឱ្យស្រឡះចេញទៅផងដែរ។

ដូច្នេះយោងទៅតាមការសន្និដ្ឋានរបស់នាងខ្ញុំ សុភាសិតពិតជាមានអានុភាពខ្លាំងទៅលើគំនិតរបស់មនុស្សយើងគ្រប់គ្នា។
ដោយក្តីរាប់អានពីនាងខ្ញុំ :
🌹reacheany.art

