កំណាព្យ : ស្នេហាសួនច្បារផ្ទះខ្ញុំ my beautiful garden
ឧទ្យានសួនខ្ញុំមានតែប៉ុណ្ណឹង ដុះព័ទ្ធក្រឡឹងជុំគេហដ្ឋាន
មើលហ្ន៎! កូលាបអ្នករីកស្គុសស្គាយ កន្លង់រាយមាយហោះឆ្វែលចង់ក្រេប។
Hydrangea ផ្កាព័ណ៌ឥន្ទធនូ លូតលាស់បានយូរមិនងាយរុះរោយ
ស្លឹកខៀវផ្កាធំខ្ញុំស្រឡាញ់ណាស់ ចូលចិត្តថែប៉ះស្រោចទឹករាល់ថ្ងៃ។
ខាងក្រោយផ្ទះវិញមានទាំងទឹកស្រះ មើលចុះ!មិនខ្វះកង្កែបនិងត្រី
ចំណែកផ្កាឈូកបញ្ជេញសម្រស់ ស្អាតមែន!ឥតខ្ចោះក្នុងទឹកស្រះខ្ញុំ។
ផ្កា lavender មានឃ្លិនប្រហើរ អាចយកមកប្រើដូចជីអង្កាម
ច្នៃដាក់ទឹកតែជំនួយសុខភាព ពេលដែលសភាពរាងកាយធុញថប់។
ឯ ផ្កាLilyឈ្ងុយឈ្ងុបម្លេះណា! គឺជាបុប្ផាមានឃ្លិនក្រអូប
បើនៅក្រពុំគឺមានន័យថា និមិត្តសញ្ញាស្នេហាបរិសុទ្ធ។
បន្លែផ្លែផ្កាមានតិចតួចទេ គ្រាន់បានសរសេរររាយរាប់ប្រាប់មិត្ត
បង្ហាញអារម្មណ៍ថាខ្ញុំចូលចិត្ត ធម្មជាតិនេះពិតឱ្យខ្ញុំរីករាយ។
អត្ថបទមួយនេះជូនមិត្តសេរី ព្រោះខ្ញុំឃ្មានអ្វីត្រូវអធិប្បាយ
មានតែឧទ្យានដែលខ្ញុំស្នេហា គឺសួនបុប្ផាជុំវិញផ្ទះខ្ញុំ។
ពេលនេះជូនពរដល់អ្នកទាំងឡាយ សូមសុខសប្បាយជួបតែរឿងល្អ
សង្ឃឹមថាអ្នកអានហើយពេញចិត្ត សួនច្បារប្រណិតក្នុងកំណាព្យខ្ញុំ៕
ដោយក្ដីរាប់អានពីនាងខ្ញុំ : ឆាយ សំអាត
@reachy.art
https://scontent-ams3-1.xx.fbcdn.net/v/t1.15752-9/34690925_1705144836242756_1678194798021836800_n.jpg?_nc_cat=0&oh=2fe6a86298540e3ff235979ba655b44f&oe=5BBDCBB3
my beautyful little roses
https://scontent-ams3-1.xx.fbcdn.net/v/t1.15752-9/34599692_1705151209575452_5085068964376084480_n.jpg?_nc_cat=0&oh=1e316916552189ba8d8d6281a9a8259d&oe=5BAE6917
my colorful Hydrangea flowers
https://scontent-ams3-1.xx.fbcdn.net/v/t1.0-9/13537590_1046731075417472_8691225400259369703_n.jpg?_nc_cat=0&oh=4db7136a5d3269c2e46bceb436f57349&oe=5B772596
my beautyful lotus flowers
https://scontent-ams3-1.xx.fbcdn.net/v/t1.15752-9/34670835_1705151189575454_6064240818313494528_n.jpg?_nc_cat=0&oh=308d88d9cd0bbc2a4572912f2033bdc3&oe=5BC190A4
mint plant
https://scontent-ams3-1.xx.fbcdn.net/v/t1.15752-9/34691798_1705151259575447_7105917975554686976_n.jpg?_nc_cat=0&oh=b0e884ba45e4647df6d8fb5a343d3b18&oe=5BAF3D0B
my Lavender herbs for relaxation
https://i.pinimg.com/originals/77/ef/0f/77ef0f9aed0b92ebcf9394b5096afb3b.jpg
Lilly flowers


