ពលរដ្ឋខ្មែរនឹងពុទ្ធសាសនា/ khmer and buddhism knowledge
នៅប្រទេសខ្មែរ ឮថាមានមនុស្សកាន់សាសនាព្រះពុទ្ធដល់ទៅខ្ទង់៩០%!
តើអ្នកទាំងនោះគាត់យល់ដឹងអំពីពុទ្ធវចនៈដល់កម្រិតណាដែរ?
ឧបមាដូចជាពុទ្ធឱវាទដែលហៅថានិច្ចសីលឬលីល៥ ដូចមានរៀបរាប់នៅខាងក្រោមនេះ :
ទី១) មិនសម្លាប់សត្វ នាំឲ្យមានធម៌មេត្តា(no killing)
ទី២) មិនលួចទ្រព្យគេ នាំអោយមានធម៌ សម្មាអាជីវៈ (no stealing)
ទី៣) មិនប្រព្រឹត្តខុសក្នុងកាម នាំឲ្យមានធម៌ សទារសន្ដោសៈ(no adultery)
ទី៤) មិននិយាយកុហក នាំឲ្យមានធម៌ សច្ចៈ (no lying)
ទី៥) មិនផឹកទឹកស្រវឹង នាំឲ្យមានធម៌ សតិ សម្បជញ្ញៈ(no alcohol consumption)
បើសិនជាសថិតិនេះត្រឹមត្រូវពិតមែននោះ ខ្ញុំយល់ថាក្នុងសង្គមខ្មែរ
ច្បាស់ជាមានស្ថេរភាពនិងសុវត្ថិភាពកម្រិតខ្ពស់មែនទែន។
តើប្រិយមិត្ត Serey មានទស្សនៈបែបណាដែរ?
សូមជួយ comment ប្រាប់ផងណា ! គ្រាន់បានជាគតិអប់រំនិងផ្តល់ប្រយោជន៍ដល់សង្គមយើង!
I believe that Cambodian society has a great potential if people really live according to Buddhist teachings 🙏❤️!

feel peaceful to see this🙏🙏🙏🌹
Now i’m feeling so close to my identity, my pride and my homeland❤️
ដោយក្ដីរាប់អានពីនាងខ្ញុំ❤️🌹🙏
@reacheany.art

