កំណាព្យ : សោភ័ណភាពបឹង Garda( Garda Lake)
បានស្គាល់ជាថ្មីដែនដីអ៊ីតាលី។ ស្រស់ល្អសោភី ហៅបឹង Garda ។
សម្រស់អ្នកអើយ! មើលមិនជិនណាយ ចិត្តខ្ញុំស្រស់ស្រាយ អស់ក្តីកង្វល់។
សោភ័ណទឹកបឹងលម្អព័ទ្ធភ្នំ ថ្មដាតូចធំ ប្រពៃក្រៃលេង។
ឥទ្ធិពលធម្មជាតិអ្នកអស្ចារ្យ ណាស់! មិនថាក្មេងចាស់ ជាប់ចិត្តបេតី។
បឹងទឹកសែនថ្លាទេសភាពខៀវខ្ចី ដាស់ចិត្តកវីឱ្យច្នៃនិពន្ធ។
បំផុសគំនិតប្រណិតល្អល្អះ មានមន្តស្នេហ៍ណាស់ប្តូរផ្លាស់អារម្មណ៍។
កវីជាប់ចិត្តមិនចង់ឃ្លាតថ្លៃ បើមាននិស្ស័យសន្យាវិលវិញ៕
និពន្ធដោយ
reacheany.art


