ស្វែងយល់ពីចំណង់ចំណូលចិត្តខ្លួនឯង🌹 Discover my passion
តើអ្នកធ្លាប់មានអារម្មណ៍អស់សង្ឃឹមនិងខកចិត្តចំពោះជីវិតរបស់អ្នកដែរឬទេ? តើអ្នកដែលមានអារម្មណ៍ថាក្តីសុបិន្តរបស់អ្នកនឹងមិនក្លាយជាការពិតទេ?
មនុស្សគ្រប់គ្នាដឹងថាជីវិតគឺអាស្រ័យលើចំណង់ចំណូលចិត្តរបស់យើងដែលជាគន្លឹះនៃជីវិតសប្បាយរីករាយ និងប្រកបដោយក្តីពេញចិត្ត ប៉ុន្តែសម្រាប់មនុស្សជាច្រើនវាជាសិល្បៈមួយរួចទៅហើយដើម្បីស្វែងរកឱ្យឃើញនូវចំណង់ចំណូលចិត្តពិតរបស់ពួកគេ។
Passion has a lot of positive power.

តើអ្វីទៅជាចំណង់ចំណូលចិត្ត?
ចំណង់ចំណូលចិត្តគឺជាប្រធានបទដែលបច្ចុប្បន្នគេផ្តល់ឱ្យនូវភាពសំខាន់ ហើយក៏ត្រូវបានលើកយកមកពិភាក្សា។ ចំណង់ចំណូលចិត្តក៏ជាបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ជីវិតដែលងប់ងុលគឺជាជីវិត ដែលត្រូវបានតភ្ជាប់ទៅនឹងទិសដៅមួយ យើងទាំងអស់គ្នាចង់មានអារម្មណ៍ថាជីវិតរបស់យើងត្រូវតែមានគោលដៅ យើងទាំងអស់គ្នាចង់មាននូវចំណង់ចំណូលចិត្តចំពោះអ្វីដែលយើងធ្វើ ហើយមានអារម្មណ៍រំភើបអំពីរបៀបដែលយើងចំណាយពេលរស់នៅ ស្រឡាញ់ជីវិតរបស់យើង ហើយចង់មានអារម្មណ៍ថាយើងបានរួមចំណែកដ៏មានតម្លៃទៀតផង។
Passion is love, it comes from your heart and soul.

វេលាគ្រាមួយដែលនាងខ្ញុំបានស្វែងយល់ពីចំណង់ចំណូលចិត្តខ្លួនឯង គឺនៅក្នុងរយៈពេលដែលនាងខ្ញុំបានទៅវិស្សមកាល
នៅតាមតំបន់ដែលសម្បូរទៅដោយធម្មជាតិដ៏ស្រស់ត្រកាល ក៏បានបំផុសគំនិតនាងខ្ញុំឱ្យចេះតែងកំណាព្យ លើកទីមួយគឺកំពុងលំហែរកាយនៅមាត់បឹង គយគន់សម្លឹង បឹងខៀវស្រងាត់ ក្រលេកជុំវេញឃើញតែថ្មដា នៃភ្នំតូចធំ ដ៏សែនស្រស់ស្អាត ជាទិដ្ឋភាព ដែលការតែងកំណាព្យរបស់នាងខ្ញុំ បានចាប់បដិសន្ធិឡើង នាងខ្ញុំពិតជារីករាយពន់ពេក ពេលនឹកឃើញដល់គ្រានោះម្តងៗ។
This is the place where I discovered my passion (writing my first poem)


ប្រសិនបើអ្នកធ្វើអ្វីដែលអ្នកស្រលាញ់ អ្វីដែលអ្នកពិតជា ងប់ងល់ក្នុងជីវិតរបស់អ្នក នោះជីវិតរបស់អ្នកប្រាកដជាទៅតាមទិសដៅដែលអ្នកស្រមៃ និងរំពឹងទុកនោះជាក់ជាមិនខានឡើយ។

If you focus your attention on your passion, that is what you will attract in your life

ដោយក្តីរាប់អានពីនាងខ្ញុំ🌹❤️
@reacheany.art

