ពិធីបុណ្យចំរើនព្រះជន្មលោកតាព្រឹទ្ធាចារ្យ chey Nong នៃសហគមខ្មែរនៅBreda

កាលពីថ្ងៃសុក្រទី១៣និងថ្ងៃសៅរ៍ទី១៤ខែកក្កដា នាចុងសប្ដាហ៍កន្លងមកនេះ មិត្តភ័ក្ដិរបស់នាងខ្ញុំបានប្រារព្ធពិធីបុណ្យចំរើនព្រះជន្មជូនដល់អ្នកមានគុណរបស់ពួកគាត់
លោកឪពុករបស់មិត្តនាងខ្ញុំ គាត់គឺជាចាស់ព្រឹទ្ធាចារ្យ ក្នុងសហគមខ្មែរ ហើយលោកតាជាអ្នកមានឧបការគុណច្រើនណាស់ចំពោះញាតិមិត្តបងប្អូនក្នុងសហគម នៅពេលមានកម្មវិធីប្រពៃណីសាសនាម្ដងៗ គឺលោកតាតែងតែជួយជ្រំជ្រែងដល់អ្នកភូមិផងរបងជាមួយរហូត មិនដែលអាក់ខាននោះទេ ។
រីឯពិធីកន្លងមកនេះគឺ ជាពិធីដ៏ពិសេសសម្រាប់លោកតានិងភរិយារបស់គាត់ ជាទិដ្ឋភាពមួយ គួរជាទីជ្រះថ្លា ប្រកបដោយភាពសប្បាយរីករាយ ហើយមានមិត្តភ័ក្ដិព្រមទាំងញាតិមិត្តជាច្រើនជួយគ្នារៀបចំចាត់ចែងកម្មវិធីយ៉ាងសកម្ម។
នាងខ្ញុំចាត់ទុកលោកតា ដូចជាលោកតាបង្កើតរបស់នាងខ្ញុំ ព្រោះធ្លាប់ស្គាល់គាត់តាំងតែពីកុមារភាព បច្ចុប្បន្ននេះលោកតាគាត់មានអាយុជិត៩០ឆ្នាំហើយ ប៉ុន្តែលោកតានៅតែអាចជិះកង់បាននៅឡើយ ព្រមទាំងមានស្មារតីរឹងប៉ឹង មិនវង្វេងទេ គាត់ជាចាស់ព្រឹទ្ធាចារ្យ គំរូសម្រាប់ក្មេងៗជំនាន់ក្រោយ។
នាងខ្ញុំក៏សូមជូនពរដល់លោកតាព្រមទាំងលោកយាយ សូមឱ្យមានសុខភាពបរិបូណ៌និងកម្លាំងមាំមួននិងនៅជាម្លប់ដល់កូនចៅញាតិមិត្តជាយូរអង្វែងតរៀងទៅ។
ពិធីវេរចង្ហាន់ព្រះសង្ឃ


អាសនៈព្រះពុទ្ធបូជាដោយទៀនធូបផ្កាភ្ញី

គ្រឿងចតុប្បច្ច័យដែលកូនចៅរៀបចំទុកសម្រាប់ប្រគេនដល់ព្រះសង្ឃ


នាងខ្ញុំព្រមទាំងមិត្តសម្លាញ់កំពុងតែចូលបុណ្បរួមគ្នា

ភោជនាហារសម្រាប់បងប្អូនញាតិមិត្តដែលមករួមក្នុងពិធីបុណ្យ

ពីនាងខ្ញុំ❤️
@reacheany.art

