គុណ​សម្បត្តិរបស់ឫស្សី /bamboo creativity and art

R
ដើមឫស្សីវាជាប្រភេទស្មៅមួយ ដែលមាននិរន្តរភាពសម្រាប់ប្រើប្រាស់ជាសម្ភារៈផ្សេងៗ។ នាបច្ចុប្បន្ននេះ ឫស្សីគឺជាជម្រើសមួយបែប ដែលគេសម្រាប់យកមកប្រើប្រាស់ជំនួសឈើខ្លឹម ប្រសិនបើប្រៀបធៀបទៅជាមួយនឹងឈើខ្លឹមវិញនោះ គឺឫស្សីជាប្រភេទស្មៅដែលងាយរីកលូតលាស់ដោយខ្លួនវាផ្ទាល់បានយ៉ាងឆាប់រហ័ស ហើយក៏ងាយនឹងរីកធំធាត់លឿនព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថានទៀតផង។ ដើមឫស្សីគឺជាវត្ថុធាតុរឹង និងមានគុណភាពខ្ពស់សម្រាប់យកមកធ្វើជាសម្ភារៈប្រើប្រាស់បានជាយូរឆ្នាំ ហើយមនុស្សក៏អាចយកវាមកកែច្នៃប្រឌិត ផលិតចេញជា ផលិតផលផ្សេងៗ ពីឫស្សីបានជាច្រើនប្រភេទសម្រាប់ទីផ្សារផងដែរ។ ឫស្សី គឺជាធម្មជាតិម្យ៉ាងដែលសម្បូរលូតលាស់ជាងគេនៅ តំបន់ត្រូពិច(tropics)និងស៊ុបត្រូពិច(sub tropics)នៃអាស៊ីអាហ្រ្វិកនិងអាមេរិកឡាទីន។ ចំណុចមួយចំនួនដែលជាគុណសម្បត្តិនៃឫស្សីដែលយើងគួរយល់ដឹងនិងឈ្វេងយល់គឺ : -ឫស្សីមានអាយុកាលយូរ, រឹង, ប្រើប្រាស់បានយូរនិងមាននិរន្តរភាព -ដោយសាររចនាសម្ព័ន្ធសរសៃក្រដាសតូចៗនៃឫស្សីទើបធ្វើឱ្យវាមានលក្ខណៈរឹងមាំជាងប្រភេទឈើដទៃទៀតជាច្រើន -មានស្ថេរភាពខ្លាំង ដោយសារសាច់ឫស្សីវាមិនងាយរួញឬប៉ោង -ឫស្សីអាចលូតលាស់បានយ៉ាងល្អនៅក្រោមលក្ខខណ្ឌសើមនិងស្ងួត -ឫស្សីមិនមានជាតិពុលនិងមិនបង្កអាឡែស៊ីទេ -សម្ភារៈធ្វើពីឫស្សីគឺមានភាពត្រជាក់(ឧទាហរណ៍សម្លៀកបំពាក់ឬក្រណាត់ដែលត្រូវបានផលិតចេញពីឫស្សី -ពន្លកឫស្សី (ទំពាំង)ដែលនៅខ្ចីគេអាចយកវាមកធ្វើជាម្ហូបបានយ៉ាងច្រើនមុខសម្រាប់បរិភោគ។ នៅក្នុងសម័យកាលដែលថាឬស្សីគេមិនសូវឱ្យតម្លៃបានកន្លងហួសទៅហើយ អ្នករចនាម៉ូដសម័យទំនើបគេមិនត្រឹមតែមើលឃើញ នូវភាពប្រណីតនៃឬស្សីតែប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានទស្សនៈលើកស្ទួយផលិតផលធម្មជាតិ ជាពិសេសគឺលក្ខណៈធម្មជាតិរបស់ឫស្សីកំពុងតែក្លាយទៅជាទាន់សម័យកាន់តែច្រើន នៅបណ្តាប្រទេសលោកខាងលិច។ the great creativity for using in the kitchen ![](https://serey.io/imageupload_data/30e6713255751fe8c9b3cbc68a04de7b25e79f58) ![](https://serey.io/imageupload_data/4f704f9997119cac0125be2bf7fd942fe5022ff7) ![](https://serey.io/imageupload_data/d34aaa456b46236076181a5648d22a0c5c75d6ca) ![](https://serey.io/imageupload_data/82c26ca8730c2e2b76e6c8225b3793ba1d1acb8b) ![](https://serey.io/imageupload_data/a1d965895dba1d30b64cafb4cc4ebd074efca862) ![](https://serey.io/imageupload_data/428d427e0fa5ddf7f7bffbb2826e145924d2fc44) ![](https://serey.io/imageupload_data/5013a65c5f5ff6b2bc42e3a485777e39cd9d0dd0) sustainable living room creativities ![](https://serey.io/imageupload_data/885e73eed49519e253e92f53526c39e8f47d74bf) ![](https://serey.io/imageupload_data/63944e37c0662c6520fe34d68f31ddbbbe49a9e4) ![](https://serey.io/imageupload_data/eacd45b3dbe2d734f50ef94abb9cae7a9a9ec6cb) lovely fan and lamp made from bamboo ![](https://serey.io/imageupload_data/3a52c171bb08edf72e3f7ec611998fa3cacc261c) ![](https://serey.io/imageupload_data/f1442a9836951be146c2f38ecb5e927a56428211) my dream kitchen and a beautiful living room made from bamboo, very adventurous ![](https://serey.io/imageupload_data/b868a7b72effa9639cec207a4f6aa993bb5a83d0) ![](https://serey.io/imageupload_data/4cf089fea4432d8e97a1dc43bc4650624e8e3f52) regards from @reacheany.art

Comments

wondercury
អត្ថបទល្អពោរពេញទៅដោយការច្នៃប្រឌិត។ ខ្ញុំជូនបង 100% 👌😊
ស្អាតៗណាស់
I love that kind of stuffs!!! so natural!!!