៣ ប្រទេសនេះជាប្រភព iPhone ចេញយប់នេះ នាំមកលក់ស្រុកខ្មែរ
Apple នឹងប្រកាសចេញ iPhone ជំនាន់ថ្មីឆ្នាំ ២០១៨ នៅយប់ម៉ោង ១២ អាធ្រាត្រនេះឈានចូលថ្ងៃទី ១៣ ខែកញ្ញា។ iPhone អាចនឹងចេញ ៣ ម៉ូដែលមានឈ្មោះដូចជា iPhone XC, iPhone XS និង iPhone XS Plus។

ប្រភពហាងធំមួយប្រាប់ថា iPhone ថ្មីអាចមានលក់នៅលើទីផ្សារក្នុងស្រុកគឺនៅថ្ងៃទី ១៤ ឬ ១៥។

ម្ចាស់ហាងទូរសព្ទដ៏ធំធ្លាប់នាំយកផលិតផល iPhone មកលក់បញ្ជាក់ថា អាមេរិក ចិន និងសិង្ហបុរី ជាប្រភពប្រទេសដែលហាងមួយចំនួនបានប្រើបណ្តាញទាក់ទងដើម្បីនាំ iPhone មកលក់។
មិនខុសពីជំនាន់ iPhone មុនៗគឺមានហាងមួយចំនួន កំពុងប្រើបណ្តាញទំនាក់ទំនងតាមប្រទេសផ្សេងៗ នាំកំពូលទូរសព្ទរបស់ Apple មកក្តៅៗទាន់ពេល ជាឱកាសដើម្បីអាចកើបប្រាក់ចំណេញយ៉ាងក្រាស់ក្រែល។
យ៉ាងណា ម្ចាស់ហាងរូបនេះមិនទាន់ហ៊ានបង្ហើបតែតម្លៃ ដោយបញ្ជាក់ថា ទូរសព្ទនាំមកលក់មិនមានការធានាពីក្រុមហ៊ុនឡើយ៕
ប្រភព ៖ http://news.sabay.com.kh/article/1085966

