កំណាព្យ សង្គមសេរី VSសង្គមហ្វេសប៊ុក

R
rasasang
សង្គមហ្វេសប៊ុកកើតទុក្ខហូរហែ ដោយសារភ្លើងស្នេហ៍បង្កាត់តាមឆាត ផូសរូបល្អៗបវរស្រស់ស្អាត ប្រុសឃើញសង្វាតឆាតសុំរាប់អាន ។ និយាយដំបូងរាប់អានធម្មតា ដល់យូរកាលណាហាសូមស្នេហ៍ប្រាណ សន្យាថាស្មោះអស់ពីសន្ដាន មិនដែលនឹកស្មានថាបានជួបទុក្ខ ។ ថ្ងៃមួយមកដល់បានណាត់ជួបគ្នា ក្រោមដួងចន្ទ្រានាខែកត្ដិក ក្រោយពេលជួបហើយចិត្តប្រែវរវឹក អស់ក្ដីរឭកនឹកនារកស្រី ។ ខាងស្រីស្នេហ៍ខ្លាំងចាំឆាតប្រុសបង តែប្រុសនួនល្អងបងដាច់អាល័យ ស្នេហ៍តែដំបូងទ្រូងអូនចុកក្រៃ អារជើងអារដៃបង្ហោះហ្វេសប៊ុក ។ យីអើ!,កូនខ្មែរម្តេចដល់ថ្នាក់និង រឿងដែលត្រូវប្រឹងត្រូវមានបន្ទុក គួរលេង-សេរី-បានជាទំនុក ដោះស្រាយក្តីទុក្ខ បានកំរ៉ៃខ្លះ​​៕ ![22365449_482251645507330_8912200975989136041_n.jpg](https://serey.io/imageupload_data/baf872a3a66b5caa35c1c0a6ae4414ab1bca6772) (តាមពិតខ្ញុំចេះតែលេងទៅទេ passwordគ្មានផង បើខូចទូរសព្ទគឺឈប់បានលេង ហើយកាក់រង្វាន់ អត់password ជួយបានអត់សង្គ្រោះបានអត់ បង?) មិនបាន coppyទុកនៅទីណាទេ ខ្ញុំចង់ឃើញលេខសំងាត់ខ្លួនឯងត្រូវធ្វើយ៉ាងណា?

Comments

អធ្យាស្រ័យបង ចំពោះករបង្ហោះរូបភាពដែលមើលទៅគួរអោយរអើម ឈាម សាកសព សូមបងប្រើtag ថា NSFW ។