សូមកុំអំនួត​ខ្លួួនឯង ហើយវាយតម្លៃអ្នកដ៏ទៃ ដោយមិនបានស្គាល់ច្បាស់អំពីគេ!

R
rasasang
![aaaaaaa (12).JPG](https://serey.io/imageupload_data/ed8b388f0629c2f66cf54d91f8586a0bd1a8e33f) នានិទាឃរដូវដ៏ស្រស់ស្អាតមួយ, ផ្កាកូលាបរីកស្គុះស្គាយនៅក្នុងព្រៃ។​​ នៅទីនោះ មានដើមឈើធំៗ និង រុក្ខជាតិជាច្រើនប្រភេទដុះលូតលាស់។ ផ្កាកូលាបក្រឡែកមើលជុំវិញខ្លួន, ដើមស្រសដែលនៅក្បែរនោះបានឃើញហើយក៏និយាយឡើងថា, «ផ្កាអ្វីក៏ស្រស់ស្អាតម្លេះ? ខ្ញុំចង់ក្លាយទៅជាផ្កានោះខ្លាំងណាស់»។ ដើមឈើដទៃទៀតនិយាយឡើងថា, «ឳដើមស្រសអើយ! កុំពិបាកចិត្តអីណា, យើងគ្រប់គ្នាមិនអាចមានអ្វីៗគ្រប់យ៉ាងដូចដែលយើងចង់បាននោះទេ»។ ![FB_IMG_1536677755524.jpg](https://serey.io/imageupload_data/5904f25937b51725cfa2d40a4b11a0fe83607f6e) កូលាបសំគាល់ឃើញថាខ្លួនហាក់ដូចជាផ្កាដែលស្រស់ស្អាតជាងគេនៅក្នុងព្រៃនេះ ហើយវាក៏ពោលតែម្នាក់ឯងថា, «យើងពិតជាផ្កាដែលស្អាតជាងគេបំផុតក្នុងព្រៃនេះ គ្មានផ្កាណាអាចប្រៀបនឹងយើងបានទេ»។ ផ្កាឈូករ័ត្នបានលឺហើយក៏និយាយឡើងថា, «ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? នៅក្នុងព្រៃនេះមានរុក្ខជាតិស្រស់ស្អាតជាច្រើន។ អ្នកគ្រាន់តែជាចំណែកមួយនៅក្នុងចំណោមពួកគេ»។ ![FB_IMG_1536681978464.jpg](https://serey.io/imageupload_data/3b3d585e6db4b2f08328aa0666d05fbc021b0852) កូលាបក្រហមតបវិញថា, «ខ្ញុំឃើញគ្រប់គ្នាសំលឹងមកខ្ញុំ ហើយនិយាយសរសើរខ្ញុំ»។ បន្ទាប់មកកូលាបក៏ក្រលេកទៅមើលដើមដំបងយក្ស ហើយនិយាយថា, «មើលទៅរុក្ខជាតិដ៏អាក្រក់នោះចុះ ពោរពេញទៅដោយបន្លា»។ ដើមស្រសបានលឺហើយក៏និយាយតវិញថា, «នែ៎កូលាប, តើអ្នកកំពុងនិយាយអ្វីហ្នឹង? តើអ្នកណាអាចនិយាយថាអ្វីទៅជាភាពស្រស់ស្អាតនោះ, អ្នកក៏មានបន្លាដូចគ្នាដែរ»។ ![FB_IMG_1536678531838.jpg](https://serey.io/imageupload_data/b474009570f73a440a45e7f63d9fa4c04dcb097d) ![FB_IMG_1536677902809.jpg](https://serey.io/imageupload_data/4ec70207e289e60058fb69671611ff69430ee96b) កូលាបដែលជាផ្កាកំពុងតែមានអំនួតនោះ សំលឹងទៅដើមស្រសទាំងខឹងសម្បារ ហើយវានិយាយឡើងថា, «ខ្ញុំគិតថាអ្នកមានរសជាតិឆ្ងាញ់! អ្នកមិនដឹងទេថាអ្វីជាភាពស្រស់ស្អាត។ អ្នកមិនអាចយកបន្លារបស់ខ្ញុំទៅប្រៀបជាមួយនឹងបន្លារបស់ដំបងយក្សបានទេ»។ ដើមឈើទាំងអស់នាំគ្នាលាន់មាត់ថា, ផ្កាស្អីក៏មានអំនួតម្លេះ! ផ្កាកូលាបព្យាយាមរំកិលឬសរបស់ខ្លួនអោយឆ្ងាយពីដើមដំបងយក្ស, ប៉ុន្តែវាមិនអាចរំកិលបានទេ។ ជាច្រើនថ្ងៃកន្លងផុតទៅ, កូលាបក្រហមមើលទៅដើមដំបងយក្ស ហើយនិយាយមើលងាយថា, «ដើមស្អីគ្មានប្រយោជន៍អ្វីសោះ។ ខ្ញុំពិតអភ័ព្វខ្លាំងណាស់ ដែលដុះនៅជិតឯង»។ ដើមដំបងយក្សមិនខ្វល់​​ ​មិនពិបាកចិត្ត ហើយក៏មិននិយាយអ្វីទាំងអស់ទៅកាន់ផ្កាកូលាបដែរ។ វាត្រឹមតែគិតនៅក្នុងចិត្តតែម្នាក់ឯងថា, «អ្វីដែលកើតមកលើលោកសុទ្ធតែមិនអត់ប្រយោជន៍» ។ និទាឃរដូវបានកន្លងផុតទៅ, សីតុណ្ហភាពចាប់ផ្តើមក្តៅ។ ការរស់នៅចាប់ផ្តើមមានការលំបាក ដោយសារតែរុក្ខជាតិ និងសត្វត្រូវការទឹក ប៉ុន្តែគ្មានភ្លៀងធ្លាក់ទេ។ កូលាបចាប់ផ្តើមស្រពោន។ ថ្ងៃមួយកូលាបបានឃើញសត្វចាបមួយហើរមកក្បែរដើមដំបងយក្ស ហើយវាយកចំពុះវាចឹកដើមដំបងយក្ស បន្ទាប់មកក៏ហើរចេញទៅ យ៉ាងស្រស់ស្រាយ។![FB_IMG_1536678510954.jpg](https://serey.io/imageupload_data/5b6e78e186749064975fe8f9b4b7b364df374acd) កូលាបមានការងឿយឆ្ងល់ខ្លាំងណាស់ ហើយវាក៏បានងាកទៅសួរដើមស្រសថាតើសត្វចាបទាំងនោះធ្វើអ្វី? ដើមស្រសបានពន្យល់ទៅកូលាបថា, «សត្វបក្សាបក្សីទាំងនោះយកទឹកពីដើមដំបងយក្ស»។ កូលាបលឺហើយក៏សួរដេញបន្ត, «តើវាអត់ឈឺទេរឺនៅពេលដែលសត្វទាំងនោះចឹក?» ដើមស្រសតបវិញថា, «ពិតជាឈឺហើយ, ប៉ុន្តែដំបងយក្សមិនចង់ឃើញសត្វទាំងនោះមានទុក្ខលំបាក»។ កូលាបបើកភ្នែកធំៗក្នុងន័យភ្ញាក់ផ្អើល ហើយវាបាននិយាយថា, «ដើមដំបងយក្សមានទឹក!» «ពិតណាស់សត្វទាំងនោះអាចរស់បានដោយសារតែទឹកដែលមាននៅក្នុងដើមដំបងយក្សនេះ ហើយអ្នកក៏អាចរស់នៅបានដូចគ្នាប្រសិនបើអ្នកសុំអោយដំបងយក្សជួយ»។![FB_IMG_1536678288899.jpg](https://serey.io/imageupload_data/d9388156228aebf6461a522818739c487cfaf648) កូលាបមានអារម្មណ៍ខ្មាស់អៀនជាខ្លាំងនូវពាក្យប្រមាថមើលងាយ ដើមដំបងយក្សកាលពីមុន។ នេះគឺជាមេរៀនមួយដែលប្រាប់គ្រប់គ្នាថា មិនត្រូវប្រមាថមើលងាយ ហើយឆាប់វិនិច្ឆ័យទៅលើរូបរាងខាងក្រៅរបស់គេអី ព្រោះថាអ្វីៗនៅលើលោកនេះសុទ្ធតែមានភាពស្រស់ស្អាតរបស់វា ហើយអ្វីៗដែលមានជីវិតនៅលើលោកនេះសុទ្ធតែមានប្រយោជន៍ទាំងអស់។វាអាស្រ័យអ្នកចេះយកទៅប្រើប្រាស់​ ចេះច្នៃប្រឌិត ចេះបត់បែន​​ កែកុន សមគួរ តាមកាលៈទេសៈ ។​ បើប្រៀបមកមនុស្សវិញ គឺចង់ពន្យល់ថា កុំអួតអាងសំកាងស្លាប​ ថាមានតែអញដែលចេះធ្វើការងារដើម្បីសង្គម​ ​ដើម្បីរាជការ ដើម្បីប្រទេសសជាតិ​ ឯអ្នកផ្សេងមិនអាច វាមិនពិតជាយ៉ាងដូច្នោះទេ។​ ការពិតនៃសង្គម​ ជាការប្រមូលផ្តុំដោយមនុស្ស ធំ​ តូច​ ទាប ខ្ពស់ មានយស អត់យស ជាអ្នកមាន​ ជាអ្នកក្រ តែកតព្វកិច្ច ភារកិច្ច តួនាទីផ្សេងៗគ្នា ។​ ជាតារាចំរៀងម្នាក់​ ព្រោះតែគាត់មានជំនាញច្រៀង ទើបចំរៀង​ច្រៀងបានពិរោះ មិនមែនព្រោះតែគាត់ជំនាញឡើងដើមដូងទេ។ ប៉ុន្តែបើគាត់ស្រេកទឹកដូង​ ទោះបីទៅទិញផ្សារក៏ដោយ ក៏ព្រោះមានអ្នកឡើងបេះដូងយកមកលក់ ទើបមាននៅទីផ្សារ ហើយអាចឲតារាចំរៀងនោះទិញហូបបាន។ ![FB_IMG_1536681782702.jpg](https://serey.io/imageupload_data/5ef80be931b1b57e2cbd717df8ce4fbdf6ab94c6) យ៉ាងណាម៉ិញជីវិតនិងតួនាទីម្នាក់ៗ ប្រាកដជាមានប្រយោជន៍ សំរាប់សង្គម ខ្វះណាមួយក៏មិនបាន ៕ ------------------+++++--------------- -មិនចងចាំទេថាបានរឿងនេះពីប្រភពណា​ គឺចេះចាំតាំងតែពីនៅរៀនម្លេះ. -តែបានរលឹកឡើងវិញពីហ្វេសប៊ុក ឈ្មោះ Sy somnang

Comments

អរគុណណាស់បងដែលបានចែករំលែកអ្វីដែលល្អហើយបញ្ជាក់ពីប្រភពដើមទៀត ពុតជាអរគុណ
rasasang
ចា៎អគុណ serey ដើម្បីខ្មែរ