កំណាព្យ « ប្រពន្ធល្អ »

R
rasasang
![lotus-flower-and-bud.jpg](https://serey.io/imageupload_data/830f6ec9b8b92ed8654ae1de68590e9e11b90ba3) ពាក្យថាប្រពន្ធជាប់ដោយគុណក្រាស់ ទឹកចិត្តល្អណាស់ចំពោះស្វាមី ជាម្ដាយទីពីរនៅក្នុងលោកិយ ខិតខំឃ្មាតខ្មីបម្រើភស្ដា ។ កិច្ចការងារផ្ទះរួតរះមិនឈប់ ព្រឹកទល់ព្រលប់យប់ហើយនោះណា នៅតែព្យាយាមពុះពារឧស្សាហ៍ ចាត់ចែងកិច្ចការគ្រួសារសប្បាយ ។ មិនតែប៉ុណ្ណោះមើលថែកូនចៅ ការងារក្នុងក្រៅប្រពន្ធខ្វល់ខ្វាយ មើលថែលោកពុករក្សាអ្នកម្ដាយ រៀបចំទឹកបាយជូនគាត់ពិសា ។ ប្រពន្ធខ្លួនមួយមានដៃមួយរយ មិនដែលថ្លោះធ្លោយចំពោះកិច្ចការ ទោះបីហត់នឿយលំបាកយ៉ាងណា មិនដែលស្ដីថាភស្ដាម្ដងឡើយ ។ ដោយ យឹម វន្នី

Comments