៩​ត្រូវ​​​ ខុសតែ១...

R
rasasang
ប្រភពចំណេះដឹង ឃើញអ្នកគ្រូសរសេរខុសនាំគ្នាសើចចំអក់ ចុងក្រោយភ្ញាក់ខ្លួនដូចខ្មោច ៧ ថ្ងៃ 10/10/2018 Chan Thorn អប់រំ៖ ជាទូរទៅមនុស្សក្នុងសង្គមឲ្យតម្លៃមនុស្សតែលើសំបក់ក្រៅ បើនិយាយឲ្យចំទៅគឺសម្ភារៈនិយម។ ទោះបីបេះដូចខាងក្នុងរបស់មនុស្សល្អយ៉ាងណាក៏មានសូវទទួលបានការឲ្យតម្លៃនោះដែរ។ ជាក់ស្តែងដូចនៅក្នុងថ្នាក់រៀនមួយនេះវិញជាឧទាហរណ៌ស្រាប់ អ្នកគ្រូគណិតវិទ្យាម្នាក់បានសរសេរលេីក្ដារខៀន ដូចខាងក្រោមនេះ 9×1=7 9×2=18 9×3=27 9×4=36 9×5=45 9×6=54 9×7=63 9×8=72 9×9=81 9×10=90 ស្រាប់តែបន្ទាប់ពីសរសេរចប់សិស្សទាំងអស់បាននាំគ្នាសេីចពេញថ្នាក់ដោយសារតែអ្នកគ្រូសរសេរជួរទី ១ ខុស។ អ្នកគ្រូនោះមិនបានប្រកាន់ខឹងអ្វីទេ ហើយក៏បានតប់ទៅកាន់សិស្សទាំងអស់នោះវិញថា មិនមែនអ្នកគ្រូមិនដឹងថាអ្នកគ្រូសរសេរខុសទេ តែអ្នកគ្រូកំពុងបង្រៀនប្អូនៗពីរបៀបដែលសង្គមខាងក្រៅវាយតម្លៃលេីមនុស្ស ។ អ្នកគ្រូសរសេរត្រូវ ៩ ជួរតែគ្មានអ្នកណាសរសេីរឡេីយ តែបែរជានាំគ្នាសេីចចំអកពេញថ្នាក់ពេលដែលអ្នកគ្រូសរសេរខុស តែ១ ជួរ ។ បន្ទាប់ពីបានស្តាប់មួយឃ្លាពីអ្នកគ្រូហើយ ធ្វើឲ្យសិស្សក្នុងថ្នាក់ស្ងាត់មាត់ឈឹង សញ្ជឹងគិតអ្វីដែលអ្នកគ្រូបាននិយាយ។ តម្លៃអប់រំនៅក្នុងអត្ថបទខាងលើនេះគឺថា សង្គមខាងក្រៅមិនអោយតម្លៃលេីគុណសម្បត្តិរបស់យេីងឡេីយ មិនថាយេីងធ្វេីត្រូវប៉ុន្មានលានដងក៏ដោយ តែគេនឹងសេីចចំអកចំពោះកំហុសដ៏តូចរបស់យេីង។ ![Untitled-1-35-678x381.jpg](https://serey.io/imageupload_data/96426ad6c38aeee27fd2ef685f69aa4f676c57ab) http://www.topnews4khmer.com/32612

Comments

kennyroy
I thought this was your original works and image... Take care of plagiarism! (^_^)