រឿង ខ្ញុំសុំមុនគេ!..

…..ក្នុងការិយាល័យមួយ មានបុគ្គលិកពីររូប និងអ្នកគ្រប់គ្រងមួយរូប កំពុងអង្គុយធ្វើការ ស្រាប់តែចៃដន្យ បុគ្គលិកម្នាក់បានដើរប៉ះចង្កៀងទិព្វ។ ពេលនោះក៏លេចចេញ ទេវតាមួយយ៉ាងធំ ហើយបាននិយាយថា “អរគុណលោកម្ចាស់ ដែលបានជួយយើង…ឥលូវសូមលោកម្ចាស់ទាំងបី ប្រាប់ខ្ញុំឲ្យជួយអ្វីក៏បានដែរ គឺម្ចាស់បានមួយប្រាថ្នា”។
ពេលនោះ បុគ្គលិកផ្នែករដ្ឋបាល បាននិយាយមុន “ឲ្យខ្ញុំមុន ឲ្យខ្ញុំមុនគេ!…ខ្ញុំចង់ទៅលេងកោះបាលី ប្រទេសឥណ្ឌូនេស៊ី ទៅជិះក្តារលើទឹករលក ហើយមិនចង់ខ្វល់ពីអ្វីទាំងអស់”។ និយាយមិនទាន់ចប់ផង បុគ្គលិករូបនោះ ក៏រលាយបាត់ទៅ ប្រហែលជាទៅដល់កោះបាលីហើយ។ គ្រាន់តែបុគ្គលិកផ្នែករដ្ឋបាលទៅបាត់ភ្លាម បុគ្គលិកផ្នែកគណនេយ្យ ក៏និយាយឡើង “ខ្ញុំម្តង!” រួចនិយាយប្រាថ្នារបស់ខ្លួនថា “ខ្ញុំចង់ទៅលេង កោះម៉ាល់ឌីវ ចង់សំរាកលំហែរកាយឲ្យបានស្រួលម្តង”។ និយាយចប់ភ្លាម ក៏រលាយបាត់ទៅទៀត! ដល់វេន អ្នកគ្រប់គ្រងវិញម្តង ទេវតា ក៏សួរ “ដល់វេនលោកម្ចាស់ហើយ…តើលោកម្ចាស់ប្រាថ្នាអ្វីដែរ?” ពេលនោះ អ្នកគ្រប់គ្រង ក៏ប្រាប់បំណងប្រាថ្នារបស់ខ្លួន៖ ខ្ញុំសុំឲ្យបុគ្គលិកទាំងពីរនាក់នោះត្រលប់មកការិយាល័យវិញ នៅក្រោយម៉ោងបាយថ្ងៃត្រង់។
គំនិតក្នុងរឿងនេះ៖ សូមអនុញ្ញាតឲ្យអ្នកគ្រប់គ្រងរបស់អ្នកនិយាយមុន!

