យុវជនកាកបាទក្រហមសាលាប៊ែលធីទទួលការបំពាក់កន្សែង

Q
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ចើញចែករំលែកនូវបទពិសោធន៍និងចំណេះដឹងជូនដល់ប្អូនៗកាកបាទក្រហមកម្ពុជានិងសិស្សសាលាប៊ែលធីអន្តរជាតិឱ្យយល់ដឹងពីការងារស្មគ្រ័ចិត្តជូនដល់​យុវ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជាថ្មី ១០៥នាក់ក្នុងឱកាសសា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​កម្ម​វិ​ធី​បំ​ពាក់​កន្សែង​យុវ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជាថ្មី ១០៥នាក់រសៀលថ្ងៃទី២៥មិថុនា ។ ​ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទោះបីយើងជាយុវជន(សសយក) កាកបាទក្រហមកម្ពុជាយុវជនកាយរិទ្ធនិងយុវជនផ្សេងៗទៀត គឺយើងមានមូលដ្ឋានដូចគ្នាតែឯកសណ្ឋានខុសគ្នាក៍ពិតមែន។មូលដ្ឋានមុនដំបូងយើងជាខ្មែរដូចគ្នា យុវជនជាទំពាំងស្នងឬស្សី និងការងារស្មគ្រ័ចិត្ត ។ ការងារស្មគ្រ័ចិត្ត ទាមទារឱ្យយើងមានចិត្តវានឹងផ្ដល់ផលប្រយោជន៍យ៉ាងខ្លាំងចំពោះយើងផ្ទាល់ក្រុមគ្រួសារនិងសង្គមជាតិវានឹងផ្ដល់ឱកាសដល់យើង៣ចំណុច ទី១សាកល្បងសមត្ថភាពខ្លួនឯងទី២សាកល្បង ទឹកចិត្ត ទី៣វប្បធម៌នៃការចែករំលែក។ (សំលេងដើម១នាទី………)។ ឯក​ឧត្តម​ ពិត​ ចំ​ណាន​ ស​មា​ជិក​គណៈ​កម្មា​ធិ​ការ​កណ្តាល​កាក​បាទ​ក្រ​ហម​កម្ពុជា​ និង​ជា​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា ​បាន​មាន​ប្រ​សា​សន៍​ថា​យុវជនជំនាន់មុនមិនសំណាងដូចយុវជនសម័យតេជោហ៊ុនសែនមិនមានឱកាសបានសិក្សារៀនសូត្រមិនបានគិតគូរពីការងារជួយសង្គមនិងការកសាងជាតិដោយសារប្រទេសមានសង្រ្គាមជាច្រើនទស្សវត្តន៍ជាពិសេសយុវជនបានរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ។ សព្វថ្ងៃនេះ​​​​​ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យយុវជនយើងមានឱកាសគ្រប់គ្រាន់ក្នុងការក្រេបជញ្ចក់នូវចំណេះដឹងបានចូលរួមយ៉ាងសកម្មក្នុងការបំរើការងារសង្គមដោយពេញលេញស្មើមុខមាត់ជាមួយយុវជននានាលើពិភពលោក។ឯកឧត្ដម បានបញ្ជាក់ថាយើងជាយុវជនត្រូវមានឆន្ទះ ធ្វើការងាររៀនសូត្រជាក្រុមចេះជួយគ្នាទៅវិញទៅមកនិងការទទួលខុសត្រូវកត្តាទាំងនេះជាប្រយោជន៍សំខាន់ដល់សង្គមជាតិ។ ឯកឧត្ដម បានផ្ដាំផ្ញើរដល់យុវជនជំនាន់ក្រោយខិតខំរៀនសូត្រឱ្យក្លាយជាសិស្សពូកែកូនល្អមិត្តល���អនិងជាពលរដ្ឋល្អ ចេញអោយឆ្ងាយពី​គ្រឿងញៀន​ល្បែងស៊ីសងក្មេងទំនើងដែលសង្គមស្អប់ខ្ពើម ដើម្បីក្លាយ​ជាយុវជនគំរូកម្ពុជាដែល​ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជាបានកំពុងយកចិត្តទុកដាក់បណ្ដុះបណ្ដាលធនធានមនុស្សយុវជនជំនាន់ក្រោយៗឱ្យមានភាពក្លាហានហ៊ានទទួលខុសត្រូវចំពោះខ្លួនឯងនិងសង្កមជាតិ។ ឯក​ឧ​ត្តមបណ្ឌិត​ លី ​ឆេង ​សា​កល​វិ​ទ្យា​ធិ​ការ​ និង​ជា​ប្រ​ធាន​កិ​ត្តិ​យស​ក្លឹប​យុ​វ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា​ ប្រ​ចាំ​សា​កល​វិ​ទ្យា​ល័យ​ សា​កល​វិ​ទ្យា​ល័យ​ ​បានឱ្យដឹងថា យុវ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជាថ្មី ១០៥នាក់ បាន​បើក​វគ្គ​បណ្ដុះ​បណ្ដល​ជា​មូល​ដ្ឋាន​លើក​ទី​២​ ​ បាន​ផ្ដោត​សំ​ខាន់​ទៅ​លើ​ប្រ​ធាន​បទ​សំ​ខាន់ៗ​ ​រួម​មាន​៖ ១​-​ប្រ​វត្តិ​ចល​នា​កាក​បាទ​ក្រ​ហម​-អឌ្ឍ​ចន្ទ​ក្រ​ហម​អន្ដរ​ជាតិ​ និង​ច្បាប់​មនុ​ស្ស​ធម៌​អន្ដរ​ជាតិ ២​-គោល​ការណ៍​គ្រឹះ​ទាំង​៧ ​របស់​ចល​នា​កាក​បាទ​ក្រ​ហម​កម្ពុជា​ ចល​នា​កាក​បាទ​ក្រ​ហម​-​អឌ្ឍ​ចន្ទ​ក្រ​ហម​អន្តរ​ជាតិ ៣​-ខ្លឹម​សារ​គោល​ន​យោ​បាយ​ និង​ការ​ងារ​គ្រប់​គ្រង​ក្លឹប​យុវ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា ៤​-ស្វែង​យល់​ និង​អនុ​វត្ត​ពី​វិជ្ជា​សង្គ្រោះ​បឋម ៥​-សិក្សា​ស្វែង​យល់​ពី​សុ​វត្ថិ​ភាព​ច​រា​ចរណ៍​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​។​ល​។ ​កន្លង​មក​ ថ្នាក់​ដឹក​នាំ​ បុគ្គ​លិក​ សាស្ត្រា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ ព្រម​ទាំង​សិស្ស​-​និ​ស្សិត​ប៊ែលធី បាន​ចូល​រួម​ក្នុង​ស​កម្ម​ភាព​សង្គម​ជា​ច្រើន​ដូច​ជា​ ការ​បរិ​ច្ចាគ​ឈាម​ ការ​ផ្តល់​អំ​ណោយ​ជូន​ចាស់​ជ​រា ស្រ្តី​សម្រាល​កូន ​ក្មេង​កំ​ព្រា​ ប្រ​ជា​ជន​ក្រី​ក្រ​តាម​មូល​ដ្ឋាន​ ការ​ដាំ​កូន​ឈើ​ ការ​សម្អាត​បរិ​ស្ថាន​ និង​ស​កម្ម​ភាព​សង្គម​ផ្សេងៗ​ទៀត​ តាម​រយៈ​ មូលនិធិសប្បុ​រស​ធម៌ប៊ែល​ធី​ ​(BELTEI Charity​ Foundation)។ ![c935b8b00169a77023afa11e3320b65c.jpg](https://serey.io/imageupload_data/d50eb24522bdac1e7a14ae53b0fe5e6fcb57995f)

Comments