ក្រោយពីមានការបង្ហោះនូវសារ ទាក់ទងនឹងការតូចចិត្តឈឺចាប់របស់លោកវិរៈជនសេ្នហាជាតិខេត្តព្រៃវែង ដែលគេស្គាល់ឈ្មោះថា ឱរ សុរិយា ដែលមានខ្លឹមសារថា៖ វីរជនខេត្តព្រៃវែងឈឺចាប់!
ហេតុអីអភិបាលខេត្តព្រៃវែងទុកខ្ញុំចោល ពេលជាតិត្រូវការខ្ញុំខ្ញុំយកជីវិតទៅពាំងគ្រាប់ ចាកចោលគ្រួសារដោយមិនសង្ឃឹមថាមានជីវិតវិលវិញ រហូតមានឈ្មោះជាវីរជនខេត្តព្រៃវែង តេីងារនេះគ្រាន់តែល្អមេីលមែនទេ បេីត្រឹមតែសូមខេត្តអោយដោះស្រាយដីលំនៅដ្ឋាននិងដីអាស្រ័យផលស្របច្បាប់សោះក៍គេមិនរវល់ ដេីម្បីខ្ញំមានលំនៅដ្ឋានស្របច្បាប់ចែកកូនចៅជីវិតចុងក្រោយ មិនចង់រស់នៅលេីដីលេីផ្ទះដែលរដ្ឋទាមទាររហូត ដែលដីនេះខ្ញុំរស់នៅជាថ20ឆ្នាំហេីយ. ខ្ញុំនៅតែមានំនឿចិត្តលេីសម្តេចជានិច្ច មានអនុសាសន៍ល្អផ្តល់ផ្លូវរស់ដល់រាស្រ្ត តែថ្នាក់មូលដ្ឋានមិនអនុវត្តនបានន័យថាគាត់មិនខ្វល់ពីពលរដ្ឋឡេីយ។
ដែលធ្វើអោយមហាជនកោតសរសើរលើវិរៈភាពក្លាហានរបស់លោក និងមានការអាណិត ព្រមទាំងបានធ្វើការចែករំលែក(Share)ទៅកាន់មិត្តភាពជាច្រើនដែលធ្វើអោយកក្រើកនៅលើបណ្តាញសង្គមFACEBOOK និងសារព័ត៌មានផងដែរ ។ ក្រោយពីការបង្ហោះនិងមានការចែករំលែករបស់អ្នកប្រើបណ្តាញសង្គមFACEBOOK រួចមកយើងបានទទួលដំណឹងថាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានកោះប្រជុំជាបន្ទាន់មួួយដើម្បីបង្កើតគណៈកម្មាការថ្មីមួយ បន្ទាប់ពីគណៈកម្មាការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្តដែលដឹកនាំដោយលោក ចាន់ ថា អភិបាលនៃគណៈភិបាលរងខេត្ត ជាប្រធាន មិនទទួលបានជោគជ័យ និង រងនូវការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថា លោកបានទុកសភាពការណ៍នៃទំនាស់ដីធ្លីអោយស្ថិតក្នុងស្ថានភាព ឆៅមិនឆៅ ឆ្អិនមិនឆ្អិន ដែលជាហេតុធ្វើអោយលោក ឱរ សុរិយា សម្រេចចិត្តបង្ហោះសារបង្ហាញនិងការឈឺចាប់នេះឡើង។ ទោះជាយ៉ាងណាលោកឱរ សុរិយា ក៏បានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត រួមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមFACEBOOK ក៏ដូចជាអ្នកសារព័ត៌មានដែលបានចុះផ្សាយអំពីបញ្ហារបស់លោករួមទាំងមន្រ្តីយោធាទាំង៣៥គ្រួសារទាំងអស់ដែល
ដែលបានយកចិត្តទុកដាក់និងបានធ្វើការចែករំលែកនូវទុក្ខសោកសៅរបស់លោកអោយថ្នាក់ដឹកនាំបានជ្រាប ជាពិសេសគឺអគុណដល់ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងដែលបានគិតគូអំពីសុខទុក្ខរបស់លោកក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងផងដែល។ ហើយលោកក៏បានបន្តទៀតថា គណៈកម្មាការខេត្តគ្រោងនិងអញ្ជើញលោកធ្វើការប្រជុំនៅថ្ងៃច័ន្ទឬអង្គារ៍នៅសប្តាហ៍ក្រោយ តែចំពោះលទ្ធផលយ៉ាងណានោះលោកក៏ពុំទាន់ដឹងនូវឡើយ។ តែយ៉ាងណាលោកសង្ឃឹមថាការបង្កើតគណៈកម្មាការក្រោយដែលដឹកនាំដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងផ្ទាល់និងផ្តល់នូវភាពយុត្តិធម៌ជូនលោកក៏ដូចបងប្អូនយោធាទាំង៣៥គ្រួសារ។ ចំពោះព័ត៌មានបន្ថែមនោះខ្ញុំនឹងធ្វើការជម្រាបជូនបន្ថែមនៅពេលក្រោយ។

