សមេ្តចអគ្គមហាពញាចក្រី ហេង សំរិនដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី១០ នីតិកាលទី៥

Q
![66666.jpg](https://serey.io/imageupload_data/13b9acb2a2cb3d331c9bfed5cf4631a51f7be01f) នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំ លើកទី១០ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ វត្តមានតំណាងរាស្រ្តពេលផ្តើមសម័យប្រជុំ មានចំនួន ១០៣រូប។ អង្គសភាបានអនុម័តយល់ព្រមលើកយករបៀបវារៈចំនួន២ មកពិភាក្សា និងអនុម័ត រួមមាន៖ ១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។ ២- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប។ អង្គសភាបានធ្វើការពិភាក្សានិងអនុម័តទៅលើសេចក្តីព្រាងច្បាប់ម្តងមួយៗដែលមានលទ្ធផលដូចខាងក្រោម៖ ១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី។ សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៣មាត្រា។ អង្គសភាបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់នេះមួយមាត្រាម្តងៗ ដែលមានលទ្ធផលដូចខាងក្រោម៖ - អង្គសភា បានអនុម័តយល់ព្រម ទទួលយកសេចក្តីព្រាងច្បាប់ មកពិចារណា មានចំនួន ១០៤សំឡេង។ - អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា១ មានចំនួន ១០៤សំឡេង។ - អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា២ មានចំនួន ១០៤សំឡេង។ - អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា៣ មានចំនួន ១០៤សំឡេង។ - អង្គសភា បានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន ១០៤ សំឡេង។ ២- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេម បូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប។ សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៣មាត្រា។ អង្គសភាបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់នេះ មួយមាត្រាម្តងៗ ដែលមានលទ្ធផលដូចខាងក្រោម៖ - អង្គសភា បានអនុម័តយល់ព្រម ទទួលយកសេចក្តីព្រាងច្បាប់ មកពិចារណា មានចំនួន ១០៤សំឡេង។ - អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា១ មានចំនួន ១០៤សំឡេង។ - អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា២ មានចំនួន ១០៤សំឡេង។ - អង្គសភា បានអនុម័តយល់ព្រមលើ មាត្រា៣ មានចំនួន ១០៤សំឡេង។ - អង្គសភា បានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន ១០៤ សំឡេង។ សម័យប្រជុំរដ្ឋសភា លើកទី១០ នីតិកាលទី៥ បានផ្អាកនៅវេលាម៉ោង ០៩:១០នាទី នាថ្ងៃខែឆ្នាំដដែល៕

Comments