ខ្លួនឯង !
👥ការស្រលាញ់គ្នារវាងមនុស្សពីរនាក់ ឬទំនាក់ទំនងសង្គមនឹងក្រុមមនុស្ស តែងតម្រូវឲ្យយើងត្រូវផ្លាស់ប្តូរនៃទម្លាប់ជាខ្លួនឯង រហូតថ្ងៃណាមួយអ្នកកើតសំនួរមួយចំនួន!
- ហេតុអ្វីបានជាខ្ញុំត្រូវប្តូរខ្លួនឯង? បើគេស្រលាញ់ខ្ញុំគេគួរតែទទួលទម្លាប់អ្វីដែលជាខ្ញុំ! ហើយហេតុអ្វីខ្ញុំត្រូវប្រឹងទ្រាំកែទាំងដែលខ្ញុំមិនពេញចិត្ត?
- ហេតុអ្វីបានជាខ្ញុំត្រូវទទួលសំពាធតាមពាក្យសម្តីអ្នកដទៃ? គេជាគេខ្ញុំជាខ្ញុំ មានជីវិត និងសេចក្តីសុខផ្សេងគ្នា! ចាំបាច់អ្វីដែលខ្ញុំត្រូវកែប្រែតាមពាក្យអ្នកដទៃ? ហើយបាត់បង់ក្តីសុខដែលជាខ្លួនខ្ញុំ?
- រយៈពេលនៃជីវិតខ្លីណាស់គួរតែផ្តល់ក្តីសុខឲ្យខ្លួនយើង ហើយធ្វើអ្វីដែលយើងចង់ធ្វើ! ចាំបាច់អ្វីត្រូវធ្វើរឿងអ្វីដែលមិនយកទៅតាមខ្លួនបាន?
👉ស្តាប់មើលទៅហាក់បីដូចជាត្រឹមត្រូវណាស់ហើយអាចនាំឲ្យខ្លួនជាសឆ្ងាយពីបញ្ហា សំពាធផ្លូវចិត្តយ៉ាងល្អ។ ប៉ុន្តែ៖
+ អ្នករស់នៅជាមួយមនុស្សដែលអ្នកស្រលាញ់នូវទម្លាប់របស់ខ្លួនដែលខ្ចិលច្រអូស ដែលរឹងរូស ដែលសប្បាយជាក្រុមមិត្តភក្តិ មិនចូលចិត្តធ្វើម្ហូប! អញ្ចឹងគេក៏ចូលចិត្តរស់នៅជាមួយទម្លាប់គេដែល ក្លែមសម្តីជាមួយនារីតាំងពីមុនមកផឹកសុីជាមួយមិត្តភក្តិ មិនញាំអាហារក្នុងផ្ទះដូចគ្នា! ហេតុអ្វីបានជាឲ្យគេត្រូវទទួលយក ចរិតទម្លាប់អ្នកទាំងព្រម?
+ អ្នកចូលចិត្តមិនឈឺឆ្អាល មិនចេះជួយ មិនទម្លាប់ស្លៀកពាក់ដូចមិត្តអ្នក មិនមានអាកប្បកិរិយាជាមួយសង្គម ធ្វើអ្វីទៅតាមចិត្តរបស់អ្នកដែលគិតថារីករាយ ដោយមិនខ្វល់ពីអ្នកដទៃនៃភាពទើសភ្នែក និងចិត្តសង្គម! ចឹងអ្នកក៏អាចផ្តាច់ខ្លួនពីសង្គម សុំសិទ្ធចាកចេញដោយលុបសញ្ជាតិ ឬកុំរស់ក្នុងសង្គមដោយការរីករាយអ្នកចុះ! ហើយហេតុអ្វីបានជាពេលមានរឿង ត្រូវបន្ទោសសង្គមមិនឈឺឆ្អាល មិត្តភក្តិមិនចេះជួយ?
+ រយៈពេលនៃជីវិតខ្លីណាស់ ដែលកើតមកត្រូវធ្វើអ្វីជាខ្លួនឯង! រយៈពេលនៃជីវិតមនុស្សមិនខ្លីទេ គឺអាស្រ័យលើចិត្តនិងការប្រើប្រាស់!
👉អ្នកកើតចេញពីណា?
👉អ្នកទទួលខ្លួនឯងបានដោយសារអ្វី?
👉ហើយអ្នកមានអ្វីៗ (ខ្លួនប្រាណ ចំណេះដឹងដែលត្រាស់ដឹងថារស់គិតតែក្តីសុខផ្ទាល់ខ្លួនក្នុងភាពអាត្មានិយម ទម្រជីវភាព សញ្ជាតិពូជសាសន៍ដែលគេស្គាល់ -ល-) ដែលសូន្យចេញមនុស្សដូចជាអ្នកពេលនេះដោយសារអ្វី?
👆មិនព្រោះតែការចំណាយពេលដ៏ខ្លីនៃជីវិតគេមកតស៊ូបង្កើតអ្នកថែរក្សារអ្នក(ឪពុកម្តាយ) បង្កើតសង្គម(ជនរួមជាតិ) កសាងអរិយធម៌ បង្កើតវប្បធម៌ ការពារដែនដីឲ្យអ្នកជ្រក ឲ្យអ្នកមានរូបរាងពូជសាសន៍ថ្លៃថ្នូរ(បុព្វបុរស)នោះទេ?
- សួរថាអ្នកពិតជាកម្មសិទ្ធខ្លួនឯងមែនទេ?
- ហើយគេមានជីវិតវែងជាងអ្នកមែនទេដែលប្តូរជីវិតមកឲ្យមានខ្លួនអ្នក?
⏩ប្រាកដណាស់ម្នាក់ៗតែគិតថាខ្លួនជារបស់ខ្លួនឯង! តែភ្លេចគិតថាខ្លួនឯងចេញមកពីអ្វី! ដូច្នេះហើយទើបមិនភ្ញាក់រលឹកសូម្បីតែខ្លួនឯងក៏ច្រណែនខ្លួនឯង ខ្លួនឯងចង់រស់ដោយក្បត់ខ្លួនឯងទៅវិញ។
👆អ្នកចង់ធ្វើអ្វីតាមចិត្តអ្នក មិនបានរួមជួយចំណែកដល់អ្វីដែលបង្កើតអ្នក! សូមកុំក្បត់អ្នកដែលបង្កើតខ្លួនអ្នក! ព្រោះរយៈពេលខ្លីដែលអ្នកគិតនោះ គេក៏ប្រើដើម្បីបង្កើតអ្នកឲ្យចេញហើយ!
👉ចូរឲ្យអ្នកចេះថែរក្សារខ្លួនឯងដែលអ្នកគិតថាជារបស់អ្នកនោះ! ក្នុងភាពថ្លៃថ្នូរ និងចេះសម្របខ្លួនឲ្យចុះចំណោមនឹងសង្គមរបស់អ្នកវាគ្រប់គ្រាន់ហើយ។
⏩️រស់បែបណាដែលគិតថាត្រឹមត្រូវ កែខ្លួនឯងតាមសង្គមទៅតាមអ្វីដែលគិតថាសក្តិសមខ្លះទៅកុំចង្អៀតចិត្តពេក! ងាយស្រួលដើរទៅណាមានគេចូលចិត្ត និងជួយទុក្ខធុរៈផង!
⏩បើប្តីមិនចេះហូបម្ទេសកុំបង្ខំគាត់ឲ្យតាមអីប្រយ័ត្ន គាត់កើតDespression។
⏩ចេះរីករាយជាមួយការកែតម្រូវខ្លះទៅ កុំយកហេតុផលផ្ទាល់ខ្លួនដោយរឹងរូសពេក! វាមិនបានផ្តល់ឲ្យអ្នកមានក្តីសុខទេ តែផ្តល់ឲ្យអ្នកផ្តាច់ខ្លួនជាសត្វចម្លែក៕


