សង្គមជាតិនៃមនុស្ស

ធ្វើជាមនុស្ស ត្រូវរស់ដោយគុណតម្លៃ មានសិលធម៌ វិន័យ សេចក្ដីថ្លៃថ្នូរ មិនបៀតបៀនអ្នកដទៃ។ សង្គម គឺជាផ្ទះរបស់យើង ហើយប្រទេសជាតិ ក៏ជាផ្ទះយើងដែរ ដូច្នេះត្រូវរួមគ្នាថែរក្សាផ្ទះយើងទាំងអស់គ្នា។
បោសសម្រាមក្នុងផ្ទះយើងឲ្យស្អាត សម្អាតផ្ទះឲ្យល្អ មើលថែ និងការពារបរិស្ថានជុំវិញផ្ទះ ឲ្យមានសុខសុវត្ថិភាព និងធ្វើឲកើតសុភមង្គល។
គប្បីយល់ឲបានគ្រប់ៗគ្នាថា បុគ្គលណាដែលឃើញសម្រាមនៅនឹងមុខ ហើយដើររំលង គឺជាបុគ្គលដែលគ្មានចិត្ត។ បុគ្គលណាដែលចោលសម្រាមគ្មានសណ្ដាប់ធ្នាប់ ជាបុគ្គលដែលចោលម្សៀត។ បុគ្គលណាដែលចេះទុកដាក់សម្រាមបានត្រឹមត្រូវ ជាបុគ្គលដែលគួរឲ្យគោរព។ បុគ្គលដែលជួយសម្អាតបរិស្ថាន អនាម័យ ជាបុគ្គលដែលគួរទទួលការលើកទឹកចិត្តឲយ៉ាងពិសេស។
ការរស់នៅក្នុងសង្គមជាមួយគ្នា ត្រូវតែចេះជួយគ្នាទៅវិញ ទៅមក។ សង្គមស្អាតស្អំ ប្រជាជនរស់នៅបានសុខសប្បាយ។ សង្គមមិនស្អាតស្អំ យើងរស់នៅ មិនបានសុខសប្បាយទេ រស់នៅក្នុងភាពភ័យខ្លាចគ្រប់ពេល មិនថា ពេលយប់ ពេលថ្ងៃ ពេលធ្វើដំណើរ ពេលលំហែកាយ ...៘ នៅក្នុងផ្ទះ ចាំបាច់ត្រូវតែមានអាណាព្យាបាលល្អ មកដឹកនាំ និងមើលថែទាំ។
សង្គមប្រជាធិបតេយ្យ ត្រូវតែជាសង្គម ដែលរាស្ត្រមានសិទ្ធិសេរីភាពពេញលេញ តែមិនពេញហៀរពេកទេ ដូចរឿងខ្លះ ដែលបុគ្គលមួយចំនួនបានប្រើសិទ្ធិហួសដែនកំណត់ ហួសតួនាទី វាទៅជាបង្កឲសង្គមវឹកវរអាណាធិប្បតេយ្យទៅវិញ។
ដើម្បីរក្សាតម្លៃ សង្គមរបស់មនុស្សជាតិ ឲសមទៅនិងពាក្យនេះ គឺអ្នករស់ក្នុងសង្គមនោះត្រូវមានសីលធម៌ វិន័យ ច្បាប់និងសណ្តាប់ធ្នាប់ បើពុំដូច្នោះពាក្យថាសង្គមមនុស្សនិងប្រែភ្លាមទៅជាសង្គមតិរច្ឆានដោយអូតូមាទិច(ស្វ័យប្រវត្តិ)។៚
@pov
Comments