ភាពជោគជ័យនៃប្រទេសមួយធំធេងដោយការភ្នាល់គ្នាឬ?

P
pov
ភាពបរាជ័យ គ្មានអីគួរឲខ្លាចទេ រឿងដែលគួរឲ្យខ្លាចខ្លាំងបំផុតនោះ គឺការមិនដឹងខ្លួនថា តើការបរាជ័យបណ្ដាលមកពីមូលហេតុអ្វី? ។ ជួបការបរាជ័យរិតតែច្រើន នោះឋាមពលផ្លូវចិត្តរិតតែមាំ និងកាន់តែខ្លឹមល្អ ដូចនេះហើយ ការបរាជ័យ មានអ្វីដែលគួរឲ្យយើងខ្លាចទៅ។ ចូរចាត់ទុកថា ការបរាជ័យ វាគឺជាស្រមោលរបស់ខ្លួនយើង បើយើងគ្រាន់តែស្រមោលខ្លួនឯង ក៏ខ្លាចដែរ តើត្រូវធ្វើដូចម្ដេច ដើម្បីឲ្យខ្លួនយើងក្លាយជាមនុស្សរឹងមាំ និងអាចបន្តដំណើរទៅមុខបានទៀតនោះ? មិនបោះបង់ចោលកណ្ដាលផ្លូវ ហើយជឿជាក់លើខ្លួនឯង មានការព្យាយាម ចេះអំណត់ តស៊ូ អត់ធន់ គឺជាមូលដ្ឋានគ្រឹះក្នុងការជម្នះភាពបរាជ័យ។ ភាពបរាជ័យ ស្រឡាញ់មនុស្សដែលខ្លាចស្រមោលខ្លួនឯង ហើយបើកាលណាមនុស្សយើងកាន់តែខ្លាចស្រមោលខ្លួនឯង នោះយើងច្បាស់ជាមិនហ៊ានបន្តដំណើរទៅមុខទៀតទេ ពេលនោះហើយ ភាពជោគជ័យ ប្រាកដជាដើរទៅមុខកាន់តែឆ្ងាយពីខ្លួនយើង។ ចូរកុំបោះបង់ ត្រូវតែចិញ្ចឹមចិត្ត និងរិះគិតរកវិធីជម្នះឧបស័គ្គថ្មីៗ (សុចរិតភាព) ដើម្បីអនាគតល្អប្រសើរ។ សូមកុំធ្វើឲ្យខ្លួនយើងក្លាយទៅជាមនុស្ស ដែលកើតមកសម្រាប់តែរស់នៅកំដរការបរាជ័យអស់មួយជីវិតឲ្យសោះ។ ពេលមនុស្សកើតមក គឺមានតម្លៃខ្លាំងណាស់ គ្មានអ្នកស្អប់ទេ មានតែអ្នកអបអរសាទរ អ្នកស្រឡាញ់ អ្នកជូនពរ និងអ្នកមកស្វាគមន៍យើង។ ដំណើរជីវិតវែងឆ្ងាយណាស់ តែជីវិតវាខ្លីពេក បើយើងមិនប្រញ៉ាប់ ស្វែងរកភាពជោគជ័យទេ ខ្លាចតែវាយឺតពេល និងមិនបានស្គាល់ភាពជោគជ័យធំក្នុងជីវិតដូចបំណងដែលប៉ងប្រាថ្នា។ ចូរកុំយកខ្លួនឯង ឬយកអ្នកដទៃ មកធ្វើជាល្បែងភ្នាល់ដើម្បីដណ្ដើមយកភាពជោគជ័យឲ្យសោះ ព្រោះអនាគតរបស់មនុស្សម្នាក់ៗ មានគុណវុឌ្ឍិពិសេសរៀងៗខ្លួន និងមានគោលដៅផ្សេងៗពីគ្នា។ ដូចគ្នានេះដែរ បើចង់ឲ្យប្រទេសជាតិបន្តរក្សាសន្តិភាព និងការអភិវឌ្ឍជានិរន្តរ អ្នកនយោបាយគ្រប់រូប​ ត្រូវនាំគ្នាធ្វើតែនយោបាយសុចរិត ស្មោះត្រង់ ត្រឹមត្រូវ យុត្តិធម៌ សមធម៌ និងចេះយោគយល់អធ្យាស្រ័យគ្នាខ្ពស់ នោះទើបជាអ្នកនយោបាយស្នេហាជាតិពិតប្រាកដ ដែលអាចនាំមកនូវភាពជោគជ័យសម្រាប់ខ្លួន និងប្រទេសជាតិ៕៚![Screenshot_2018-11-10-14-55-10.png](https://serey.io/imageupload_data/a3604d526906be98a0f06cc05b93b2a7bc635066) @pov

Comments

opsin
good post i reading your post using google translate