ជាកំហុសអ្នកណា?
មានរឿងដំណាលថា កាលពីព្រេងនាយ
ក្នុងវត្តមួយមានឆ្កែដ៏ច្រើន ពេលលោកតាកំពុងឆាន់ ពួកឆ្កែនាំគ្នាអង្គុយនៅត្រៀបខាងមុខលោកតា។ ខណ:នោះ ឆ្កែមួយបានផោមខ្សឹប តែក្លិនស្អុយខ្លាំងណាស់ លោកតាទ្រាំមិនបានក៏សួរថា អាណាផោម? ពួកឆ្កែឆ្លើយបដិសេធទាំងអស់។ រកមុខអ្នកផោមមិនឃើញ លោកតាខ្ញាល់ខ្លាំង ក៏បណ្តេញឆ្កែទាំងនោះឈប់ឲ្យនៅវត្តតទៅទៀត។ ពួកឆ្កែទាំងអស់តូចចិត្តហើយកើតការសង្ស័យគ្នាទៅវិញទៅមក ហើយបែកគ្នាទៅនៅតាមផ្ទះអ្នកស្រុកអស់។
តាំងពីពេលនោះមក ឲ្យតែវាជួបឆ្កែចម្លែកដែលមិនមែនជាគ្នារបស់វា វាតែងតែចោទថា ហ្អែង! ហ្អែង! ហ្អែង!


