ហុចបានហុចទៅ
"អ្នកឱ្យទានដល់គេកាន់តែច្រើន, អ្នកក៏និងទទួលបានមកវិញកាន់តែច្រើនផងដែរ, ប៉ុន្តែ ជាការប្រសើរ: ‘សូមកុំរំពឹងទុកជាមុនឱ្យសោះ’។ "
“នៅពេលដែលយើងធ្វើអ្វីមួយ-ត្រូវតែធ្វើវាឱ្យបានល្អបំផុតតាមដែលយើងអាចធ្វើបាន, យើងមិនអាចដឹងបានទេថា: វានឹងមានអព្ភូតហេតុអ្វីនឹងត្រូវបានកើតឡើងនៅក្នុងជីវិតរបស់យើង ឬ នៅក្នុងជីវិតរបស់អ្នកដទៃនោះទេ”។
ខ្ញុំចេះតែស្រមៃឃើញនូវលទ្ធភាពល្អៗរបស់យើង។ ប្រសិនបើលោកអ្នកអាចសរសេរសំបុត្រមួយច្បាប់ផ្ញើទៅអ្នកទោសម្នាក់, ប្រហែលជាពាក្យពេចន៍ដ៏សប្បុរសរបស់លោកអ្នកនៅក្នុងសំបុត្រនោះនឹងអាចនាំមកនូវក្តីសង្ឃឹមដល់ជីវិតរបស់នាង/គាត់។ ឬអាចនិយាយបានថា លោកអ្នកប្រាប់មនុស្សម្នាក់អំពីរឿងកំប្លែងអ្វីមួយក៏ដោយ។ ពួកគេប្រហែលជានឹងនិយាយតៗគ្នាទៅទៀត-ទៅចំពោះមិត្តភក្តិរបស់គាត់ជាច្រើន, ឡើយនោះ, ឥទ្ធិពលនៃពាក្យពេចន៍ដ៏សប្បុរសរបស់លោកអ្នក វាអាចបាននាំមកនូវស្នាមញញឹមនៅលើមុខបុគ្គលទាំងឡាយដែលកំពុងតែជួបប្រទះនូវរឿងទុក្ខសោកជាច្រើនរបស់ពួកគេ។
ចំពោះខ្ញុំ, ខ្ញុំចូលចិត្តហុចណាស់, ជាពិសេស, អ្វីមួយដែលនឹងអាចនាំមកនូវស្នាមញញឹម តាមដែលខ្ញុំអាចធ្វើបាន។ ហើយ ទោះបីជាយ៉ាងណាក៏ដោយ, ខ្ញុំតែងតែអនុវត្តតាមរបៀបនេះរហូត។ ហើយថ្ងៃនេះ, ខ្ញុំនឹងបន្តក្នុងការហុចនេះទៅចំពោះអ្នកដទៃជាបន្តទៅទៀត។ យ៉ាងហោចណាស់, ប្រហែលជាខ្ញុំនឹងធ្វើស៊ុបមាន់មួយឆ្នាំងដោយដៃខ្ញុំ; ហើយខ្ញុំនិងរំលែកវាពាក់កណ្តាលសម្រាប់ឱ្យទៅយាយៗ-ចាស់ៗដែលជាអ្នកជិតខាងរបស់ខ្ញុំផងដែរ។ តើនរណាទៅដឹងបានទៅ! ប្រហែលជាពួកគាត់នឹងបញ្ជូនស៊ុបនោះខ្លះជាបន្តទៅអ្នកដទៃផ្សេងទៀត។ នោះវានិងកាន់តែប្រសើរ, ហើយ វាក៏និងអាចនាំមកនូវក្ដីអំណរដល់មនុស្សកាន់តែច្រើន។

@pov

