មន្ត្រីនិងរាស្ត្រ តើនរណាជាម្ចាស់?

P
pov
![18337182_1296087467095384_32677362_n_large.jpg](https://serey.io/imageupload_data/803215b9ce38c99a1220832351864abbe9b93ec1) ធ្វើជាមនុស្ស ត្រូវមានគោលជំហរច្បាស់លាស់ បើធ្វើជាមន្ត្រី ត្រូវប្រកាន់ខ្ជាប់នូវសច្ចធម៌។ មនុស្សស្ទើរគ្រប់គ្នា តែងតែចង់បានមុខតំណែងធំ តែបើគ្មានគំនិត តើយកមុខតំណែងធំនោះ មកធ្វើអ្វីទៅ? ពាក្យចាស់បុរាណមួយឃ្លាពោលថា៖ "មនុស្សលោភលន់ កាន់តែហូប កាន់តែឃ្លាន" និងពាក្យមួយឃ្លាទៀតនិយាយថា៖ "បើរស់ដោយសារគេ ត្រូវតែស្ដាប់គេ!" ការរស់នៅក្នុងភាពក្រីក្រ ដោយសារគ្មានទ្រព្យសម្បត្តិ វាប្រសើរជាង ការរស់នៅក្នុងភាពក្រីក្រគំនិត។ ឱ្យតែខំតស៊ូ គង់តែរស់ទេ រស់ត្រូវតែពឹងលើខ្លួនឯង។ បើនិយាយដល់រឿងកិច្ចការប្រទេសជាតិ ទាំងរាស្ត្រ ទាំងមន្ត្រី មានតួនាទីដូចៗគ្នា ហើយមិនមែនមន្ត្រីជាម្ចាស់របស់រាស្ត្រទេ គឺរាស្ត្រទេ ទើបជាម្ចាស់របស់មន្ត្រីពិតប្រាកដ ព្រោះមន្ត្រីស៊ីប្រាក់ខែពីរាស្ត្រ ជាញើសឈាមតាមរយៈពន្ធដា និងទិញរបស់ប្រើប្រាស់ក្នុងស្រុកជាដើម៚![images-1.jpeg](https://serey.io/imageupload_data/ea8814c727984dc81d3db9f13c1749822c665d2b)

Comments

wondercury
នរណា
vannlyda
ស្មៅវល្លិ៍វិញគួច ចងដំរី ស្តេចពឹងរាស្ត្រ សង្ឃពឹងវិន័យ មច្ឆាជលស័យ ពិតពឹងទឹក។