ឆន្ទៈជាតិនិយមមិនបានសំដៅលើភាពគ្រាន់បើតែម្នាក់ឯងនោះទេ

P
pov
រឿងល្អៗ រឿងឆ្កួតៗ តើរឿងទាំងនោះកើតឡើងមកដោយសារមូលហេតុអ្វី? តើគួរតែចោទថា មនុស្សជាសត្វល្ងង់ ឬជាសត្វឆ្លាត? ការអំនួតរបស់មនុស្ស អាចបង្ករផលប៉ះពាល់អ្វីខ្លះដល់សង្គមជាតិទាំងមូល? បើចេះឯង គួរតែចេះក្រែងប៉ះដល់គេ បើទំនេរគួរខំប្រឹងអាន ឬរៀនសូត្របន្ថែម ដើម្បីបង្គ្រប់ចំណុចខ្វះខាត។ បើយើងចេះដឹងប៉ុណ្ណា ឬយើងល្ងង់ប៉ុណ្ណា គឺគ្មានអ្នកណាម្នាក់ គេហ៊ានមកវាយតម្លៃយើងដោយងាយៗនោះទេ។ មានតែភាពចេះដឹងបែបល្ងង់ខ្លៅប៉ុណ្ណោះ ទើបអាចក្លាយជាមូលដ្ឋានឲ្យមនុស្សគេវាយតម្លៃយើងថាអាក្រក់បាន។ មនុស្សម្នាក់ៗ គួរគិតមុននិយាយ ហើយគួរតែនិយាយឲ្យត្រូវរឿងសង្គម កុំក្បត់ឧត្តមគតិខ្លួន ដើម្បីតែបំពេញសេចក្ដីសុខខ្លួនឯង ឬដើម្បីខ្លួនឯងផ្គាប់ចិត្តថ្នាក់លើរបស់ខ្លួន។ តើពលរដ្ឋកម្ពុជា ខ្លាចភាពក្រីក្រមែនឬ? ភាពក្រីក្រសម្រាប់កម្ពុជា គឺជារឿងធំបំផុត តែពលរដ្ឋកម្ពុជា មិនក្រគំនិតរហូតដល់ភ្លេចគិតដូចមនុស្សបានរៀនសូត្រមួយចំនួន តែបានបំភ្លេចកំណើតរបស់ខ្លួន ឬបំភ្លេចជាតិសាសន៍របស់ខ្លួនឯង ពោលគឺដូចជាមនុស្សដែលភ្លេចកំណើតខ្លួនមួយចំនួននោះទេ។ ពួកយើង ជាអ្នកសិក្សារៀនសូត្រដើម្បីចេះដឹង និងគួរតែប្រើចំណេះដឹងដើម្បីជួយជាតិ មិនមែនដើម្បីលាភសក្ការៈ រួចបំភ្លេចមនសិការជាតិនិយមនោះទេ។ កំហុសរបស់មនុស្សធម្មតា គឺមកតែពីកំហុសដែលខ្លួនគិតថា ខ្លួនជាមនុស្សមិនបានសិក្សាជ្រៅជ្រះ ឬសិក្សាបានច្រើនហួសពេក ឬមកពីខ្លួនមានជោគវាសនាល្អ និងបានប្រែក្លាយក្លាយខ្លួនជាមេដឹកនាំប្រទេស ដោយការមិនស្មានដល់។ មនុស្សមិនចេះគ្រប់ដប់ទេ តែគួរតែយល់ដល់ដប់។ ភាពឆ្លាត ឬភាពល្ងង់របស់មនុស្សមិនប្រាកដជាមានច្រើនទេ តែគួរគ្រប់គ្រងបាន តាមការចេះដឹងរបស់ខ្លួន។ ការដឹងខុស ដឹងត្រូវ ជាសភាវគតិរបស់មនុស្ស តែមនុស្សមិនគួរបំពានទំនៀមទាំងអស់នេះទេ។ អំណាចធំ មិនមែនជាសេចក្ដីសុខពិតប្រាកដរបស់មនុស្សទេ វាគឺជាភ្លើងនៃអពមង្គលរបស់មនុស្សទេ យល់យ៉ាងនេះទើបជាការត្រឹមត្រូវ។ នៅក្នុងនាមយើងជាមនុស្សម្នាក់ៗ ព្រោះតែហេតុតែចង់ធ្វើជាអ្នកធំ អ្នកមានអំណាចខ្លាំង គឺតែងក្លាយជាមនុស្សល្ងង់ដោយមិនដឹងខ្លួនមុន។ ជម្លោះក្នុងសង្គម វាតែងតែកើតឡើង ពិសេសសអ្នកនយោបាយ។ ការធ្វើជាពលរដ្ឋល្អម្នាក់ កុំខ្វល់មនុស្សល្អ ឬមនុស្សអាក្រក់ ហើយគួរតែខ្វល់មនុស្សជុំវិញខ្លួន ឬអ្នកក៏នយោបាយលោភអំណាច ដោយសារតែមនុស្ស គឺវាជាជនដែលលោភអំណាច ហើយចេះតែចង់បានទ្រព្យសម្បត្តិអ្នកដទៃ មកធ្វើជារបស់ផ្ទាល់ខ្លួន ទើបអ្វីៗ គេមិនដែលខ្វល់ពីផលប៉ះពាល់ ឬផលដ៏អាក្រក់ដល់សង្គមជាតិ ប្រជាពលរដ្ឋ និងបូរណភាពទឹកដី។ គិតរឿងជាតិ និងកុំគិតរឿងពួកអ្នកនយោបាយដណ្ដើមអំណាចគ្នា ទើបជាប្រជារាស្ត្រ ដែលមានឆន្ទះស្នេហាជាតិពីប្រាកដ៚ ![Screenshot_2018-11-28-08-24-54.png](https://serey.io/imageupload_data/a2a040f75a5ec9abe0817ab88d61b619b778dafa) @pov

Comments

sarith71
ត្រឹមត្រូវណាស់បង មនុស្សលោភគឺបែបនេះឯង😌