អ្វីទៅជាល្បិច តើគួរប្រើប្រាស់ និងស្វែងយល់ពីវាដែរទេ?

P
pov
![Screenshot_2018-11-14-12-41-18.png](https://serey.io/imageupload_data/290a4f1ba82149ba7dde86cb2e31df748f1d1e3e) អាថ៌កំបាំង ជារឿងសម្ងាត់ តែបើអាថ៌កំបាំង បើកចំហរមុនពេលគេដឹងគ្រប់គ្នា វារិតតែជារឿងដែលត្រូវពិចារណាបំផុត។ បង្ហាញឲ្យហេតុកើតមុន ជារឿងដែលមិននឹកស្មានដល់ តែជាផលដែលសម្រេចតាមផែនការ តើបាន ឬយ៉ាងណា មានតែអ្នកធ្វើ និងអ្នករួមដៃប៉ុណ្ណោះ ដែលបានដឹងរឿងពិត។ ល្បិចទល់មេឃ នៅតែជាកំពូលល្បិចក្នុងលោក។ អ្នកប្រើល្បិច ហើយបង្ហាញល្បិចមុន ក៏នៅតែជាល្បិច ព្រោះល្បិចនេះ មានឥទ្ធិពលខ្លាំងជាងល្បិចមុន។ មនុស្សពូកែល្បិច ត្រូវតែយល់ពីល្បិច បើគេវ៉ៃក្បាលហើយ ចាំអង្អែលខ្នងវិញ ក៏មិនទាន់យឺតពេលដែរ។ ប្រើល្បិច ត្រូវមើលមនុស្ស បើគេប្រើល្បិច លើមនុស្សអស់ផ្លូវដើរហើយ គឺដូចផ្ដាច់ជីវិតសត្វមួយក្បាលអញ្ចឹង គឺងាយដូចបកចេកទុំអញ្ចឹង។ ស្គាល់មនុស្ស ត្រូវតែមើលប្រភពមនុស្ស តើពួកគេជានរណា? កំពុងធ្វើកិច្ចការអ្វី? បើយើងរៀនស្គាល់ពីល្បិច ទើបល្បិចអស់ប្រសិទ្ធភាព ហើយល្បិចក៏បានក្លាយជារឿងទន់ខ្សោយរបស់អ្នកនោះ និងអត់ប្រយោជន៍សម្រាប់អ្នកប្រើល្បិច។ មនុស្សគួរទុកផ្លូវសម្រាប់ខ្លួន រឿងហួសហេតុពេក​ ឈប់បាន ក៏ឈប់ទៅ ហើយបើលើកលែងបាន ក៏លើកលែងទៅ ទុកផ្លូវសម្រាប់ដើរក្នុងផ្លូវសុចរិតថ្ងៃក្រោយផង៚ ![Screenshot_2018-11-14-13-03-41.png](https://serey.io/imageupload_data/cb64c8fe77085f54bd8207623d76ecb4868e525e) @pov

Comments

wondercury
ស្តេចអុក ហេហេ