ពុទ្ធឱវាទ « ឈ្នះ!»
ឈ្នះមនុស្សទន់ខ្សោយ ដោយការសង្គ្រោះ
ឈ្នះមនុស្សខ្ពង់ខ្ពស់ ដោយការគោរព
ឈ្នះមនុស្សស្មើគ្នា ព្យាយាមថ្ងៃយប់
ឈ្នះសព្វឈ្នះគ្រប់ ឈ្នះចិត្តខ្លួនឯង។

(អត្តាហវេជិតំសេយ្យោ)
ការឈ្នះខ្លួនឯងជាការប្រសើ!
វាចេញពីការអត់ធ្មត់ គោលដៅជោគជ័យអាចទទួលបាន
យកឈ្នះភាពឡេះឡោះ; ខ្ជិលទម្រន់;ទន់ជ្រាយ;ឆាប់ខឹង។ល។
ការអត់ធ្មត់ ការព្យាយាម និងការខំប្រឹងបន្តដំណើរទៅមុខ ដោយសន្សឹមៗ វាប្រសើរជាងការហក់លោត និងការសម្រេចចិត្តដោយខ្វះការពិចារណា និងមិនបានគិតគូរឲ្យវែងឆ្ងាយ។
យើងឈ្នះខ្លួនឯង យើងស្គាល់ខ្លួនឯង នោះយើងជាអ្នកឈ្នះ ដូច្នេះយើងនៅឲ្យស្ងៀម ហើយជូនពរដល់គេ ឲ្យសម្រេចក្ដីសុបិន្តគេ ពេលនោះយើងនៅតែជាមិត្ត យើងនៅតែរក្សាបាននូវកិត្តិយសរបស់យើងជាដរាប។
យើងធ្លាប់ស្គាល់ចាញ់ យើងមិនខ្លាចចាញ់ម្ដងទៀតនោះទេ តែអ្នកដែលមិនធ្លាប់ស្គាល់ចាញ់ ពួកគេមិនដឹងថា ការចាញ់ វាឈឺចាប់ប៉ុណ្ណាទេ ដូច្នេះយើងត្រូវជូនពរគេ កុំឲ្យស្គាល់ចាញ់។
យើងនៅតែជាយើង គេនៅតែជាគេ សេដ្ឋីនៅខ្វះអម្បែង ដូច្នេះយើងនៅតែមានតម្លៃរបស់យើង រស់នៅដោយរបៀបយើង បើគេមិនបៀតបៀនយើង នោះជាសុភមង្គលរបស់យើង និងជាសុភមង្គលរបស់គេ។៚
@pov

