តើគួរតែយល់ដឹងពីនយោបាយឬមិនចាំបាច់ទេ?

P
pov
ខ្មែរភាគខ្លះគាត់មិនចូលចិត្តនយោបាយ គាត់អាចបោះបង់នយោបាយបាន តែអ្នកគួរដឹងថា​ នយោបាយវិញ ស្មោះត្រង់ជាមួយមនុស្សខ្លាំងណាស់ គឺវាមិនក្បត់មនុស្សយើងទេ ហើយវាបន្តអោបក្រសោបមនុស្សឲ្យនៅជាមួយវា រហូតដល់ថ្ងៃអវសាន្តនៃជីវិត។ ចូរគិតជាមួយគ្នា! បើនយោបាយ មានចរិតស្មោះត្រង់ ជាមួយមនុស្សយ៉ាងនេះ ចុះមូលហេតុអ្វី បានមនុស្សយើងខ្លះ គ្មានសតិសម្បជ្ជញៈក្នុងខ្លួន ឬមនោសញ្ចេតនាតបស្នង ឬបំពេញនូវសេចក្ដីស្រឡាញ់ដល់នយោបាយ ដែលវាមានមកលើខ្លួនយើងវិញផងទៅ? ការខ្លាចនយោបាយ ក៏ជាជម្ងឺសង្គមអាត្មានិយមមួយដែរ ដែលមានរាប់ពាន់ឆ្នាំមកហើយ។ ជនណាដែលឆ្លងជម្ងឺនេះហើយ ប្រាកដជាក្លាយខ្លួនជាមនុស្សក្បត់ព្រលឹងខ្លួនឯង លែងស្គាល់អ្វីជារតនៈតម្លៃជាតិ ហើយងងឹតទាំងចក្ខុគតិ ពោលគឺស្គាល់តែលាភសក្ការៈ និងការយករួចខ្លួន​ទាំងខ្លួនស្ថិតក្រោមគំនាបនយោបាយអស់មួយជីវិតសោះ។ នយោបាយ ជាវិញ្ញាណនៃមនុស្ស បើមនុស្សបាត់បង់នូវវិញ្ញាណនយោបាយហើយ មនុស្សយើងគឺមិនខុសពីសាកសពមួយនោះទេ។ ដើម្បីរក្សាឲ្យបានគង់វង់នូវមរតកដូនតាខ្មែររាប់ពាន់ឆ្នាំ (ទឹកដីព្រៃភ្នំប្រាសាទ) ជនជាតិខ្មែរទាំងអស់ត្រូវតែសកម្មជាមួយនិងនយោបាយ យ៉ាងហោចត្រូវដឹងប្រវត្តិសាស្ត្រថ្មីៗ ទាក់ទងចរឹកថ្នាក់ដឹកនាំនីមួយៗ ថា១០០ឆ្នាំមកនេះខ្មែរជួបអ្វីខ្លះ​ ហើយតទៅមុខត្រូវធ្វើម្តេចបន្តទៀត។ ធ្វើនយោបាយ ដើម្បីឲ្យនយោបាយ ជួយអ្នក ជួយគ្រួសារអ្នក និងជួយប្រទេសអ្នក។ ការធ្វើនយោបាយ មិនមែនជារឿងពិបាកទេ។ ការសម្រេចចិត្ត ជាការចាប់ផ្ដើមចូលរួម ឬធ្វើកិច្ចការនយោបាយហើយ ឲ្យតែយើងចេះគិតគូរ និងចេះស្វែងយល់ពីហេតុផល នៃទង្វើរបស់អ្នកនយោបាយ ហើយចេះសម្រេចចិត្ត ជ្រើសរើសមេដឹកនាំនយោបាយល្អ មានន័យស្មើយើងបានចូលរួមធ្វើនយោបាយហើយ។ មនុស្សដែលមិនចូលរួមធ្វើនយោបាយ មុខក្លាយជាអាយ៉ងរបស់អ្នកនយោបាយ ព្រោះអ្នកនយោបាយ គឺជាអ្នកបញ្ជាអាយ៉ង បើគេប្រាប់ឲ្យធ្វើអ្វី គឺត្រូវតែធ្វើតាម ដោយគ្មានការតវ៉ា ដូច្នេះគួរគិតគូរ ឬសិក្សាស្វែងយល់វែងឆ្ងាយពីផលប្រយោជន៍ ឬផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមាន ឬបានកើតលើអនាគតនៃប្រទេសជាតិ និងបងប្អូនជនរួមជាតិរបស់ខ្លួន។ សិទ្ធិធ្វើនយោបាយរបស់មនុស្សម្នាក់ៗ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកំពូលរបស់ប្រទេសកម្ពុជា ដូច្នេះ សូមជនជាតិខ្មែរ ដែលគ្រប់អាយុ (១៨ឆ្នាំឡើង) មេត្តាកុំភ័យខ្លាចនយោបាយឲ្យសោះ។ សូមចងចាំថា "អ្នកចូលរួមធ្វើនយោបាយ ដើម្បីខ្លួនអ្នក គ្រួសារអ្នក បងប្អូនជនរួមជាតិអ្នក និងប្រទេសជាតិអ្នក"។ ការចូលរួមធ្វើនយោបាយរបស់អ្នក ជាមួយគណបក្សណាមួយនោះ គឺជាសិទ្ធិស្របច្បាប់របស់អ្នក។ បើអ្នកចូលរួមធ្វើនយោបាយហើយ សូមចងចាំថា "អ្នកគឺមិនមែនដើម្បីទៅធ្វើជាអាយ៉ងរបស់អ្នកនយោបាយណាម្នាក់ ឬក៏គណបក្សនយោបាយណាមួយនោះដែរ។ បេសកកម្ម នៃការចូលរួមធ្វើ នយោបាយរបស់បងប្អូនជនរួមជាតិ គឺដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ និងបងប្អូនជនរួមជាតិខ្មែរ ឬគ្រួសារខ្មែរ ព្រមទាំងគ្រួសារអ្នក និងខ្លួនរបស់អ្នក៚ ![FB_IMG_1543742289553.jpg](https://serey.io/imageupload_data/78cc2b8a9ccdea2004fbacc1fd8601a3fbfb0928) ពីខ្ញុំបាទ @pov

Comments

vannlyda
@@ -866,12 +866,145 @@ %E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%8A%E1%9F%82%E1%9E%9A %E1%9F%94 +%0A%E1%9E%91%E1%9E%9F%E1%9F%92%E1%9E%9F%E1%9E%93%E1%9F%88%E1%9E%95%E1%9F%92%E1%9E%91%E1%9E%B6%E1%9E%9B%E1%9F%8B%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E1%9E%81%E1%9F%92%E1%9E%89%E1%9E%BB%E1%9F%86 %E1%9E%91%E1%9E%9B%E1%9F%8B%E1%9E%82%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%96%E1%9F%81%E1%9E%9B%E1%9E%93%E1%9F%81%E1%9F%87 %E1%9E%98%E1%9E%B7%E1%9E%93%E1%9E%91%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%83%E1%9E%BE%E1%9E%89%E1%9E%8A%E1%9E%BE%E1%9E%98%E1%9F%92%E1%9E%94%E1%9E%B8%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%8F%E1%9F%82%E1%9E%98%E1%9F%92%E1%9E%99%E1%9F%89%E1%9E%B6%E1%9E%84%E1%9E%93%E1%9F%84%E1%9F%87%E1%9E%91%E1%9F%81 %E1%9E%85%E1%9F%92%E1%9E%9A%E1%9E%BE%E1%9E%93%E1%9E%8F%E1%9F%82%E1%9E%A2%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%91%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%94%E1%9E%BB%E1%9E%82%E1%9F%92%E1%9E%82%E1%9E%9B%E1%9E%9F%E1%9E%BD%E1%9E%93%E1%9E%8F%E1%9E%BD%E1%9E%93%E1%9E%B7%E1%9E%99%E1%9E%98 %E1%9E%82%E1%9F%92%E1%9E%9A%E1%9E%BD%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%AC%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%98%E1%9E%81%E1%9F%92%E1%9E%9B%E1%9E%BD%E1%9E%93%E1%9E%8F%E1%9F%82%E1%9E%94%E1%9F%89%E1%9E%BB%E1%9E%8E%E1%9F%92%E1%9E%8E%E1%9F%84%E1%9F%87...