ឈប់យកខ្មែរឯងជាសត្រូវទៀតទៅ

P
pov
តើត្រូវស្រឡាញ់ជាតិ ឬស្រឡាញ់អំណាច? មនុស្សស្មោះត្រង់នឹងជាតិ ប្រជាជន តើត្រូវជឿលើមនុស្សដែលគិតរឿងផ្ទាល់ខ្លួន ឬគិតរឿងជាតិជាធំ? មនុស្សក្រោមឱវាទ តើគួរជួយគិតរឿងជាតិ ជាងគិតរឿងអំណាចមេដឹកនាំ ឬចង់បានប្រយោជន៍ផ្ទាល់ខ្លួនទេ? មនុស្សចោលម្សៀតគិតរឿងជាតិ មិនស្មើគិតរឿងផ្ទាល់ខ្លួន ហើយខ្ញុំជាបុគ្គលត្រូវតែគាំទ្ររឿងពិត ដើម្បីប្រយោជន៍ជាតិ ប្រជាជន និងទឹកដី មិនមែនរឿងកញ្ចប់ផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួនទេ ហើយខ្ញុំក៏សូមអធ្យាស្រ័យដល់មនុស្ស គិតរឿងផ្ទាល់ខ្លួន ជាងរឿងជាតិផង ខ្ញុំមិនពេញចិត្តអ្នកទេ តើដឹងទេ? ខ្ញុំសុខចិត្តបាត់បង់អ្វីគ្រប់យ៉ាង តែមិនអាចបាត់បង់ឧត្តមគតិជាតិ ប្រជាជន និងបូរណភាពទឹកដីឡើយ។ មនុស្សអាចក្បត់ឧត្តមគតិខ្លួនដើម្បីប្រយោជន៍។ សម្រាប់អ្នកមិនស្នេហាជាតិ ខ្ញុំច្បាស់ណាស់ នឹងយកអ្នកដែលជាមនុស្សក្បត់ឧត្តមគតិជាតិ មកធ្វើជាសត្រូវរបស់ខ្ញុំហើយ បើសិនជាពួកគេក្បត់ឧត្តមគតិជាតិមែន ១០០ភាគរយ អ្នកនឹងក្លាយជាសត្រូវរបស់ខ្ញុំហើយ។ តាំងចិត្តឱ្យស្ងប់ ដើម្បីគិតរឿងសង្គមជាតិ បើចិត្តនៅតែគិត ជាមួយចិត្តចេះតែខឹង ច្បាស់ណាស់ គឺមិនអាចជួយជាតិបានទេ មានតែថែមទុក្ខដល់ប្រជាជនទន់ខ្សោយបន្ថែមទៀត រហូតដល់អាចធ្វើឱ្យបរទេសមានពេលឆ្លៀតឱកាស សម្រុកចូលមកកាន់ការប្រទេសជាតិ ច្រើនជាងសព្វថ្ងៃនេះជាក់ជាមិនខានឡើយ។ ខ្ញុំដឹង នៅពេលជាតិជួបទុក្ខ នៅក្នុងសម័យសង្គ្រាម គេត្រូវការអ្នកក្លាហាន ហ៊ានប្រយុទ្ធនឹងសត្រូវ នៅលើសមរភូមិ បូជាសាច់ស្រស់ ស្រោចឈាមលើធរណី មិនដែលស្ដាយ ដើម្បីការពារជាតិ ប្រជាជន និងបូរណភាពទឹកដី តែសម័យគ្មានសង្គ្រាម ជនឱកាសនិយមយកអំណាច លួចឆ្លៀតឱកាស ស្វែងរកអំណាច បម្រើផលប្រយោជន៍បក្ខពួក និងគ្រួសារខ្លួនឯង មិនគិតដល់មរណារបស់អ្នកដទៃ នេះជាគ្រោះនៅក្នុងសម័យគ្មានសង្គ្រាម មានជនអគុណធម៌ប្រមូលផ្ដុំយកអំណាចដឹកនាំជាតិ បើទោះជាមេដឹកនាំខ្លួនល្អយ៉ាងណាក៏ដោយ។ ខ្ញុំនៅតែគោរព និងស្រឡាញ់ មេដឹកនាំដែលគិតដល់ផលប្រយោជន៍ជាតិ ប្រជាជន និងបូរណភាពទឹកដី ជានិច្ច ហើយខ្ញុំមិនដែលចេះស្ដាយក្រោយទេ ដែលបានបម្រើជាតិជាមួយពួកគាត់ទាំងអស់គ្នា។ ខ្ញុំចង់ឃើញ អ្នកនយោបាយខ្មែរ ឈប់គុំគួនគ្នា យកគ្នាជាសត្រូវ និងលាបពណ៌គ្នា មិនចេះចប់មិនចេះឈរដូចសព្វថ្ងៃនេះ។ បើអ្នកទាំងអស់គ្នា ស្រឡាញ់ជាតិខ្មែរ មានទស្សនៈជាតិនិយមដូចគ្នា សូមអស់លោកជួបជុំគ្នា ជជែកគ្នា ដោះស្រាយបញ្ហាផ្ទៃក្នុងជាតិ ដោះស្រាយបញ្ហាប្រឈមទាំងក្នុង និងខាងក្រៅ ដោយធ្វើយ៉ាងណា ជួយដល់ជាតិ បម្រើប្រជាជន និងការពារបូរណភាពទឹកដីជាធំ។ បើចង់ឱ្យជាតិរស់ ត្រូវគ្រប់គ្នាចេះសាមគ្គីគ្នា រួមគ្នាជាធ្លុងមួយ ការពារសន្តិភាពសព្វថ្ងៃ ឱ្យល្អប្រសើរជាងនេះ ធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន រំដោះភាពក្រីក្ររបស់ប្រជាជនឱ្យមានជីវភាពធូរធារ និងពលរដ្ឋគ្រប់គ្នាមាន សិទ្ធិសេរីភាពពេញលេញ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិខ្មែរនៃយើង៚ សូមអរគុណ ! ![Screenshot_2018-11-28-20-12-00.png](https://serey.io/imageupload_data/034c60c039475bff3db786528b1ad6954f64fc24) @pov

Comments