ត្រូវរស់ជាមួយក្តីសង្ឃឹម

P
pov
![Screenshot_2018-11-23-22-52-21.png](https://serey.io/imageupload_data/f9392c5d6187139bb9d50d7725b0bcf3dad62979) ក្ដីសង្ឃឹម គឺជាពាក្យមួយ ដែលធ្វើឲ្យខ្លួនយើងអាចបន្តដំណើរឆ្ពោះទៅមុខទៀតបាន។ (ខ្ញុំនៅតែមានក្ដីសង្ឃឹមថា និងមានមនុស្សហ៊ានលះបង់ជីវិតប្ដូរផ្ដាច់ការពារជាតិប្រឆាំងពួកបរទេសឈ្លានពាន គោរពរដ្ឋធម្មនុញ្ញ &ច្បាប់ជាតិជាធំ ប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស ដឹកនាំប្រកាន់សច្ចៈយុត្តិធម៌សង្គម និងយុត្តិធម៌សេដ្ឋកិច្ច មិនរំលោភបំពានជនទន់ខ្សោយ ចេះប្រើប្រាស់ធនធានជាតិបានល្អត្រឹមត្រូវ និងជាបុគ្គលដែលមានគុណជាតិ ប្រកបដោយទសពិធរាជធម៌...) ក្ដីសង្ឃឹម គឺនៅតែមាន តែយើងត្រូវសង្ឃឹមដោយបញ្ញា និងការយល់ដឹង។ សង្ឃឹម នៅតែសង្ឃឹម ត្រូវសង្ឃឹមដោយមានការចូលរួមសហការណ៍ពីខ្លួនយើងឲ្យអស់ពីសមត្ថភាព និងលទ្ធភាពដែលខ្លួនមាន។ រាល់ក្ដីសង្ឃឹម ត្រូវមានដែនកំណត់ កុំសង្ឃឹមផ្កាយលើមេឃ ឬសង្ឃឹមលើអ្នកដទៃជ្រុលហួសហេតុពេក។ សង្ឃឹមខ្លួនឯង ជាជាងសង្ឃឹមលើគេ។ ពួកគេមានក្ដីសង្ឃឹមរបស់ពួកគេ រីឯខ្លួនយើង គឺមានក្ដីសង្ឃឹមរបស់ខ្លួនយើង។ យើងត្រូវសង្ឃឹម លើអ្វីដែលយើងអាចធ្វើបាន និងមានភាពជឿជាក់លើសមត្ថភាពដែលខ្លួនមាន។ ការសង្ឃឹមខ្ពស់ពេក ការសង្ឃឹមធំពេក គឺជារឿងល្អណាស់ តែលទ្ធផលប្រហែលជាមិនដូចបំណងប្រាថ្នាគ្រប់យ៉ាងនោះទេ។ បើមានក្ដីសង្ឃឹមកាន់តែខ្លាំង ពេលបរាជ័យ គឺការឈឺចាប់រិតតែខ្លាំងដូចគ្នា។ ការសង្ឃឹមតិច ឬការសង្ឃឹមច្រើន ត្រូវយោងលើហេតុផល ត្រូវចេះសន្និដ្ឋានពីលទ្ធផលចុងក្រោយរបស់វា។ ចូរចាំថា "ក្ដីសង្ឃឹម គឺជាក្ដីឈឺចាប់"។ ក្ដីសង្ឃឹម ក៏ជាឱសថព្យាបាលជម្ងឺផ្លូវចិត្តមួយប្រភេទដ៏មានប្រសិទ្ធភាពដែរ ហើយវាក៏ជាគតិអរូបនាមដ៏សមគួរមួយនៃជំនឿបែបសាសនាមួយផងដែរ។ ធ្វើជាមនុស្សម្នាក់ កុំអស់សង្ឃឹមក្នុងជីវិត បើដង្ហើមមិនទាន់ផុតទេ ក្ដីសង្ឃឹមក៏មិនទាន់បញ្ចប់ដែរ។ បើចង់ជឿ ត្រូវជឿថាមាន ប្រសើរជាងជឿថាគ្មាន ទោះមិនបានដូចបំណង ក៏ត្រូវតែមានក្ដីសង្ឃឹមជានិច្ច ព្រោះអ្វីៗគឺស្ថិតនៅលើយើងដែលជាអ្នកសម្រេច។ កុំអស់សង្ឃឹមឲ្យសោះ ការអស់សង្ឃឹម គឺជាថ្នាំពុល បើយើងអស់សង្ឃឹមមែន មានន័យថា យើងត្រូវថ្នាំពុលហើយ ពោលគឺ ស្លាប់ទាំងដង្ហើមកំពុងនៅដក និងបេះដូងនៅដើរ។ បើយើងអាចយកឈ្នះខ្លួនឯងបាន នោះក្ដីសង្ឃឹម គឺមិនងាយរលត់ទេ ហើយវានឹងបន្តរស់នៅជាមួយយើង រហូតដល់ដង្ហើមចុងក្រោយ។ ក្ដីសង្ឃឹម គឺមិនចេះក្បត់យើងទេ ហើយខ្លាចតែយើងវិញទេ ដែលក្បត់នឹងក្ដីសង្ឃឹមនោះ៚ @pov

Comments

r3benok
អរគុណអ្នកសម្រាប់ការប្រ! តែរបស់យើងផ្ទៃក្នុងអភិវឌ្ឍអាចធ្វើឱ្យពិភពលោកល្អប្រសើរជាងកន្លែង។ ប៉ុន្តែនេះគឺជាការលំបាកបំផុភារកិច្ចនៃការអនុម័តដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេនិងក្លាយជាល្អប្រសើរ។ ខ្ញុំក៏មានមួយដ៏អស្ចារ្យសង្ឃឹមថាពិភពលោកនឹងក្លាយជាល្អប្រសើរនិងល្អប្រសើរជារៀងរាល់ថ្ងៃតាមរយៈរួមគ្នាច្នៃប្រឌិតខិតខំ។ ប៉ុន្តែអ្នកត្រូវការដើម្បីចាប់ផ្តើមជាមួយនឹងខ្លួនឯង...
wondercury
កុំយករូបភាពដែលគេបានផុសហើយ យកមកផុសបន្តទៀត វាជាទង្វើមិនល្អ។