ក្តីរំពឹងរបស់ពួកយើង

P
pov
"ការសន្យាគឺជាពពក, រីឯការបំពេញកិច្ចការគឺជាភ្លៀង" ។ ការស្មានទុកជាមុននៃការផ្សងព្រេងមួយ ជារឿយៗមានភាពសប្បាយរីករាយជាងព្រឹត្តិការណ៍ពិតប្រាកដ។ ជួនកាលការគិតទុកជាមុនអាចមានរសជាតិឆ្ងាញ់ដែលដក់ជាប់នៅនិងគំនិតរបស់យើងរាប់សប្តាហ៍ មុនពេលរឿងជាក់ស្តែងបានមកដល់។ ខ្ញុំតែងតែប្រាប់កូន/ចៅរបស់ខ្ញុំអំពីអ្វីដែលយើងនិងធ្វើ ឱ្យបានមុនពេលកំណត់បានមកដល់, ដូចជា: ការជិះកង់លំហែ ឬ ការធ្វើម្ហូបញ៉ាំនៅតាមឧទ្យាន, ការដើរលំហែតាមឆ្នេរសមុទ្រ ឬ ទៅមើលសៀក ឬ ការធ្វើដំណើរវិស្សមកាលជាគ្រួសារជាដើម។ ល និង ល។ ខ្ញុំចង់ឱ្យពួកគេមានក្តីរំភើបនៅក្នុងការរង់ចាំសកម្មភាព ហើយនិងផែនការនោះវានិងមកដល់។ ការស្មានទុកជាមុនបានបន្ថែមភាពសប្បាយរីករាយ ហើយស្ទើរតែ---ហាក់បីដូចជាជួយពន្យាដំណើរកំសាន្តដ៏ខ្លីមួយរបស់យើង ឱ្យទៅជាមានភាពវែងអន្លាយមួយ។ ការពិត, ខ្ញុំមានគម្រោងការទុកមុនរួចជាស្រេចហើយ ដើម្បីជួបជុំជាមួយមិត្តភក្តិរបស់ខ្ញុំមួយចំនួន។ ហើយម្តងទៀត, ខ្ញុំនិងរំលឹកពួកគេអំពីគម្រោងនៅក្នុងការជួបជុំគ្នារបស់យើងនិងផ្តើមនៅពេលឆាប់ៗខាងមុខនេះ។ ដូច្នេះសូមត្រៀមខ្លួន! "សេចក្តីពិតអាចកើតមានឡើង, ប៉ុន្តែ ការខកចិត្តអាចនឹងកើតមានផងដែរ" ។ ដូច្នេះគន្លឹះពិតប្រាកដចំពោះរឿងនេះគឺ "ចូររក្សាការរីករាយនៅក្នុងចិត្តរបស់លោកអ្នក, បើទោះជាការខកចិត្តមួយ វានិងអាចកើតមានឡើងចំពោះលោកអ្នកក៏ដោយ"។ ![Screenshot_2018-12-17-22-01-26.png](https://serey.io/imageupload_data/9b4f27710efca5057f87b72dc7d3ff9f8b59aba7)

Comments