គតិបរិស្ថាននៃសង្គម

P
pov
![Screenshot_2018-11-20-06-23-28.png](https://serey.io/imageupload_data/2e079b113f431397ce228764cd6823d122e27a90) ១- ធម្មជាតិ ជាកន្លែងដ៏ល្អទីមួយ សម្រាប់មនុស្សគ្រប់គ្នា! ធម្មជាតិ ជាដង្ហើម នៃជីវិតរបស់មនុស្ស សត្វ ទាំងឡាយក្នុងភពផែនដីនេះ! ២- បរិស្ថានស្អាត ជាកន្លែងផ្ដល់ដល់មនុស្សគ្រប់គ្នានូវផាសុខភាពល្អ ជាមួយភាពស្រស់ស្រាយ ក្នុងជីវភាពប្រចាំថ្ងៃ! សូមចូលរួមថែរក្សាធម្មជាតិ និងបរិស្ថាន ដើម្បីទាំងអស់គ្នា! សង្គមនៃបរិស្ថាន មិនមែនស្រស់ស្អាត ឬក៏អាក្រក់គ្រប់ពេល នោះទេ។ យើងរស់នៅក្នុងសង្គមជាតិតែមួយ តែស្ថិតនៅក្នុងបរិស្ថានខុសគ្នា ហើយរឿងរ៉ាវគ្រប់យ៉ាង តែងតែប្រសូត្រឡើងតាមស្ថានភាពជាក់ស្ដែងរៀងៗខ្លួនរបស់វា។ ![FB_IMG_1542644194748.jpg](https://serey.io/imageupload_data/9eae695ceb930311be987a8528d8f77c16cb8981) ភាពស្រស់ស្អាត មិនមែនរង់ចាំតែអ្នកសម្អាត ឬអ្នកអនាម័យមកបោសសម្អាតឲ្យគ្រប់ពេលនោះដែរ។ យើងជាអ្នកដែលកំពុងរស់នៅក្នុងសង្គមជាតិ ត្រូវតែចេះជួយជ្រោមជ្រែងគ្នា បោសសម្អាតសម្រាមស្អុយរលួយចោលឲ្យអស់ ដើម្បីធ្វើឲ្យបរិស្ថានរស់នៅជុំវិញយើង មានភាពស្រស់ស្អាត និងបរិសុទ្ធ សារឡើងវិញ។ យើងមិនមែនជាបុគ្គលដែលស្អាតស្អំជាងគេនោះទេ តែយើងក៏មិនមែនជាបុគ្គលដែលអាក្រក់ជាងគេនោះដែរ។ ពួកយើងរស់នៅក្នុងសង្គមជាតិតែមួយ ការជួយគ្នាទៅវិញទៅមក ជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា ដូច្នេះពួកយើង ត្រូវតែធ្វើជាបុគ្គលដែលចេះជួយសង្គមជាតិ មិនមែនជាជនដែលមនុស្សរស់នៅក្នុងសង្គមជាតិមួយនេះ គេស្អប់ គេខ្ពើម និងនិយាយដើម ព្រឹក-ថ្ងៃ-ល្ងាច-យប់-គ្រប់វិនាទីនោះដែរ។ ការកសាងទំនុកចិត្ត ការកសាងភាពស្និតស្នាល ការកសាងភាពជឿជាក់ និងការកសាងមិត្តភាព មិនមែនបង្កើតឡើងដោយងាយស្រួលនោះទេ។ បើយើងមិនមានភាពស្មោះត្រង់ចំពោះខ្លួនឯងផង តើយើងអាចស្មោះត្រង់ជាមួយអ្នកដទៃបានទៅយ៉ាងដូចម្ដេចដែរ? ចូរកុំព្រោះតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ខំបំផ្លាញភាពកក់ក្ដៅក្នុងសង្គមជាតិឲ្យសោះ៚ @​pov

Comments