គួរទុកសម្តីឲមានតម្លៃដូចយសដែលខ្លួនមាន

កាលពីព្រេងនាយមានព្រះសង្ឃរាជ្យមួយអង្គគង់នៅក្នុងវត្តមួយ ព្រះអង្គមានប្រាជ្ញាខ្លាំងណាស់។
ដោយសារតែល្បីថាលោកមានប្រាជ្ញាខ្លាំង ស្ដេចមួយអង្គ បានយាងទៅល្បងប្រាជ្ញាជាមួយលោក។
យាងដល់វត្ត ស្ដេចមានបន្ទូលថា ខ្ញុំករុណាចង់ភ្នាល់ជាមួយព្រះអង្គ តើហ៊ានឬទេ លោកក៏មានសង្ឃដីកាថាហ៊ាន ស្ដេចក៏យកកូនមាន់រស់មួយក្បាល ដាក់លើបាតដៃរួចទូលសួរលោកថា បន្តិចទៀតកូនមាន់នេះងាប់ឬរស់ព្រះអង្គទាយមើល?
លោកសង្ឃ គិតថាបើអាត្មាអញថារស់ ស្ដេចច្របាច់ឱ្យងាប់?បើថាងាប់គេទុកឱ្យរស់! ពេលនោះលោកក៏ទូលស្ដេចថា អូ!អាត្មាភ្លេចក្បួនទាយនៅលើកុដិ។ស្ដេច ក៏ឱ្យលោកទៅយកក្បួនលើកុដិមក។
លោកក៏និមន្តដល់ជណ្ដើរកុដិជាន់កាំទី១រួចក៏ងាកមកសួរស្ដេចថា ព្រះអង្គតើអាត្មាឡើងឬចុះសុំព្រះអង្គទាយមើល?
ពេលនោះ ស្ដេចគិតថាបើយើងថាចុះព្រះអង្គប្រាកដជាឡើង?
ពេលនោះស្ដេចក៏ព្រមចុះចាញ់លោកទៅ។
តើបានប្រយោជន៍អ្វីពីការភ្នាល់គ្នាបែបនេះ ?
ទស្សនៈខុងជឺបានពោលថា មនុស្សអាត្មានិយមតែងគិតថា អញអត់ខុសទេ ឯងទេទើបខុស ។
ខ្ញុំខ្មាស់បរទេសខ្លាំងណាស់ ដោយសារតែការនិយាយភូតភរកុហក់របស់អ្នកដឹកនាំជាតិមួយចំនួនទាំងដឹងថា ការពិតនៅតែពិត, តម្លៃខ្លួនរបស់ថ្នាក់ដឹកនាំប្រទេសជាតិ វាពិតជាខ្ពង់ខ្ពស់គ្រប់យ៉ាង ពិសេសទាំងអាកប្បកិរិយា ការនិយាយស្ដី ត្រូវតែជាសម្ដីពិត និងយកជាការបាន។ ការនិយាយមិនពិត ជាការបោកប្រាស់មួយ ដែលជនអគតិតែងតែប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
សម្ដី ជាអាវុធមួយប្រភេទ អាចគំរាមសត្រូវ សម្លាប់សត្រូវ ដោយមិនចំណាយធនធានច្រើន។ អាវុធសម្ដី ជាប្រភេទអាវុធមុខ២ បើមិនប្រយ័ត្នអាចគ្រោះឡងមកខ្លួនវិញជាមិនខាន។ ពាក្យចាស់បុរាណតែងទូន្មានយើងថា៖ "សម្ដីសរជាតិ មាយាទសរពូជ" នៅក្នុងន័យនេះបញ្ជាក់ថា នូវរាល់ការនិយាយស្ដី បានបញ្ជាក់ពីអត្តសញ្ញាណ និងចរិតលក្ខណៈរបស់មនុស្សនោះ ទោះជាមនុស្សល្អ ឬមិនល្អ អាក្រក់ ឬមិនអាក្រក់ គេអាចធ្វើការកំណត់ចំណាំ និងវាយតម្លៃបាន ថាបុគ្គលរូបនោះ ជាមនុស្សយ៉ាងម៉េច។
ការនិយាយកុហក់ មិនអាចនាំឲ្យមនុស្សជោគជ័យរហូតនោះទេ។ មនុស្សឡើងបុណ្យតាមជើងខោ តាមជាយសំពត់ គឺមិនស្គាល់តម្លៃ នៃភាពជាមនុស្សត្រឹមត្រូវម្ដងណាឡើយ។៚
@pov

