សូមប្រកាន់យកចិត្តធ្ងន់ ដើម្បីខ្លួនឯងនិងសង្គមជាតិ

P
pov
![FB_IMG_1541520299862.jpg](https://serey.io/imageupload_data/3c2842d9aca94ba7b700c80c60fb836ec2fe0dea) សង្គមជាតិស្អាតស្អំ មានមន្ត្រីរាជការស្មោះត្រង់ ច្បាស់ជារាស្ត្រតូចរាស្ត្រធំ ទទួលបានភាពសុខដុមដ៏ឧត្តមនៅក្នុងជីវិត។ ខ្ញុំក៏ដូចមនុស្សគ្រប់ៗគ្នាដែរ យល់ឃើញថា គ្មានមនុស្សណាម្នាក់ចង់ឲ្យប្រទេសជាតិខ្លួនជួបទុក្ខធំ និងត្រូវបរទេសគេដឹកក្បាលនោះទេ ជាពិសេសទៅទៀតនោះគឺ រិតតែមិនចង់ឲ្យបងប្អូនរួមឈាម រួមត្រកូលខ្មែរ ត្រូវគេរំលោភបំពាន ទោះបីតាមរូបភាពបែបណាក៏ដោយ។ ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ) របស់មនុស្ស គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចនេះយើងក៏ត្រូវតែចេះគ្រប់គ្រងវាឲ្យបានល្អប្រសើរ ទោះបីជាយើងស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។ សង្គម ត្រូវការមនុស្ស សត្វ និងរុក្ខជាតិ រស់នៅជុំគ្នា ចេះជួយបំពេញសេចក្ដីត្រូវការ នៃភាពខ្វះខាតឲ្យដល់គ្នាទៅវិញទៅមក។ យប់-ព្រឹក-ថ្ងៃ-ល្ងាច និយាយជាសរុប គឺមានពេល ២៤ម៉ោងក្នុងមួយថ្ងៃ ដូច្នេះត្រូវចេះប្រើប្រាស់ពេលវេលាឲ្យមានតម្លៃបំផុត ដើម្បីឲ្យ មនុស្ស-សត្វ-រុក្ខជាតិ អាចរស់នៅជួបជុំគ្នានៅក្នុងនាមជាម្ចាស់រួម នៃប្រជាជាតិខ្មែរយើងនេះ។ រឿងតូច រឿងធំ ច្បាស់ជាកើតមានរៀងរាល់វិនាទី បើមិនកើតលើយើង ក៏កើតលើមនុស្សនៅជុំវិញខ្លួនយើងដែរ គ្រាន់តែមុន ហើយនិងក្រោយតែប៉ុណ្ណោះ។ កើតរឿងល្អ ជាមង្គលដ៏ប្រពៃសម្រាប់មនុស្ស-សត្វ-រុក្ខជាតិ តែបើផ្ទុយពីនេះវិញ វាគឺជារឿងទុក្ខសោកដ៏ធំបំផុតរបស់ប្រជាជាតិទាំងមូល។ រឿងដែលកើត ត្រូវតែកើត តែសូមឲ្យកើតរឿងល្អទៅចុះ ហើយសូមបួងសួងឲ្យជាតិខ្មែរយើង ជៀសផុតឧបស័គ្គតូចធំ ឆ្លងផុតគ្រោះចង្រៃ នាំឲ្យកម្ពុជាជួបភាពសុខសាន្ត ខ្មែរចេះសាមគ្គីគ្នា ស្រឡាញ់គ្នា លើកស្ទួយគ្នា ផ្ដល់តម្លៃនិងកិត្តិយសឲ្យគ្នាទៅវិញទៅមក។ ការនិយាយច្រើន មិនប្រសើរជាងការធ្វើច្រើនទេ តែក៏ត្រូវធ្វើដោយការត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ និងប្រកបដោយការទទួលខុសត្រូវដែរ។ គិតមុនគូរ ជាគន្លឹះនៃដំណោះស្រាយរួម ហើយវាជាភាពឆ្លាតវៃរបស់មនុស្សជោគជ័យ។ ប្រកាន់ចិត្តឲ្យរិតតែធ្ងន់ បើអ្នកចង់ធ្វើកិច្ចការដែលកាន់តែធំ។ ចូរកុំខ្លាចគេមិនស្គាល់យើង តែមុនពេលដែលត្រូវធ្វើឲ្យគេស្គាល់យើងច្បាស់ ចាំបាច់យើងត្រូវតែជាមនុស្សម្នាក់ជោគជ័យសិន។ ភាពជោគជ័យ ជាច្រកទ្វារកិត្តិយស និងជាទិដ្ឋការអន្តរជាតិ សម្រាប់បើកផ្លូវឲ្យយើងធ្វើដំណើរនៅជុំវិញពិភពលោក៚![Screenshot_2018-11-07-14-02-27.png](https://serey.io/imageupload_data/856701dc6dd8321e7c98c97945d18312f8d3c65d) (អត្ថាធិប្បាយបែបលក្ខណៈទូទៅសម្រាប់មនុស្សជាតិ​ មិនពាក់ព័ន្ធនិន្នាការនយោបាយឡើយ សូមកុំបិត​ បំបាត់ការបង្ហោះរបស់ខ្ញុំទៀតអី) ដោយការអនុគ្រោះ​ និងអភ័យទោសប្រសិនបើកន្លងជាកំហុស @​pov

Comments

sathya
actually accepted
wondercury
សូមទោសបង សេរីមិនដែលបិទការបង្ហោះរបស់បងទេ លើកលែងតែការបង្ហោះដែលប្រើសំដីអសីលធម៌ រូបភាពអាក្រាត រឺរូបភាពអសោធគួរអោយរអើមនិងខ្លាចតែប៉ុណ្ណោះ។ ចំពោះបញ្ហាគឺបណ្តាលមកពីកំនើនអ្នកប្រើប្រាស់ដែលធ្វើអោយwithnessធហលាក់ចុះ ដែលក្រុមការងារត្រូវតែupdateបញ្ហានេះជាបន្ទាន់ ក្រុមការងារក៏សូមអភ័យទោសផងដែរដល់អ្នកប្រើប្រាស់គ្រប់គ្នាក៏ដូចជាបងផ្ទាល់។