ដើម្បីថែរក្សាទឹកដីដូនតាខ្លួនបានគង់វង់

P
pov
![Screenshot_2018-10-31-15-43-25.png](https://serey.io/imageupload_data/c818161df380b038f291bd16ec6b1ef7f5261602) តើលោកអ្នកខ្លាចទេ?...! សំណួរដែលមានប្រយោគមិនពេញលក្ខណៈ (មិនចប់ចុង ចប់ដើម) ពិតជាពិបាកឆ្លើយណាស់ មែនទេ? ឆ្លើយអ្វីក៏ត្រូវ ឆ្លើយអ្វីក៏ខុស ព្រោះតែសំណួរមិនចង់ឲ្យយើងឆ្លើយត្រូវ ហើយក៏មិនចង់ឲ្យយើងឆ្លើយខុស ឬហៅម្យ៉ាងទៀតថា សំណួរឈាមខ្មៅ ឬសំណួរឈាមក្រហម ក៏អាចនិយាយបានដែរ។ គឺជាប្រយោគមួយ ដែលចង់ប្រាប់ឲ្យយើងហ៊ានទទួលយកការបរាជ័យ។ ចុះបើសួរថា តើលោកអ្នកចង់បរាជ័យដែរឬទេ? នេះជាសំណួរពេញលក្ខណៈ បើមិនឆ្លើយក៏មិនខុសដែរ ព្រោះគ្មានមនុស្សណាម្នាក់​ ចង់បានការបរាជ័យទេ។ តើយើងត្រូវធ្វើដូចម្ដេច ដើម្បីកុំឲ្យគោលបំណងរបស់យើងជួបបរាជ័យ? ចម្លើយងាយៗ គឺគិតរឿងមួយតូច សមស្របតាមសមត្ថភាព និងលទ្ធភាពដែលយើងកំពុងតែមាន ហើយខិតខំព្យាយាមធ្វើវាឲ្យអស់ពីកម្លាំងកាយចិត្ត ប្រកបដោយភាពអំណត់ និងការព្យាយាមខ្ពស់។ តើអ្វីជាទស្សនៈវិស័យវែងឆ្ងាយរបស់យើង? គឺជាសំណួរមួយដែលពិបាកស្វែងរកលទ្ធផល។ គិតខ្លីឆាប់ចប់ គិតវែងសុបិន្តយូរ តើយើងត្រូវសម្រេចចិត្តជ្រើសរើសយកផ្លូវមួយណា? រើសយកមួយណាក៏មិនខុសដែរ "គិតខ្លីឆាប់ចប់" គិតរឿងតូចមួយ ហើយខិតខំធ្វើវាតែខ្លួនឯងទៅវាគ្រប់គ្រាន់ហើយ។ រីឯឃ្លាថា "គិតវែងសុបិន្តយូរ" គឺយើងអត់អាចធ្វើអ្វីដោយគ្មានចក្ខុវិស័យច្បាស់លាស់ និងធ្វើតែម្នាក់ឯងបានឡើយ។ ចក្ខុវិស័យវែងឆ្ងាយ គឺជាផែនទីសម្រាប់បង្ហាញផ្លូវដល់យើងឲ្យធ្វើដំណើរឆ្ពោះទៅកាន់គោលដៅមួយ នៅក្នុងរយៈពេលយូរមួយ អាចថា ៣០ឆ្នាំ ឬ៥០ឆ្នាំ ឬ១០០ឆ្នាំខាងមុខ។ ចុះបើប្រើពេលយូរអញ្ចឹង អាយុជីវិតមនុស្សយើងគឺខ្លីណាស់ តើធ្វើយ៉ាងម៉េចទើបដើរដល់គោលដៅ? ចម្លើយដ៏សាមញ្ញគឺ យើងត្រូវរត់បណ្ដាក់វេនគ្នា បើម្នាក់រត់ទៅមុខលែងរួចហើយ ត្រូវហុចភ្លើងគុបទៅអ្នកបន្ត រួចរត់ទៅមុខទៀត គឺរត់តាមផែនទីតែមួយ(បន្សល់គំរូល្អដល់អនុជនជាន់ក្រោយ)។ បើខ្ញុំសរសេរច្រើនតទៀត លោកអ្នកប្រាកដជាមិនបានរួមគិតទេ ដូច្នេះទុកជូនបងប្អូនជួយគិតបន្ថែមទៀតចុះ។ សូមអរគុណទុកជាមុន សម្រាប់ការចូលរួមគិតលើចក្ខុវិស័យរបស់ជាតិខ្មែរ សម្រាប់១០០ឆ្នាំទៅខាងមុខ តើកម្ពុជាយើងត្រូវធ្វើអ្វីខ្លះ ដើម្បីថែរក្សាទឹកដីដូនតាខ្លួនបានគង់វង់ជាអមតបាន? រាល់គំនិតល្អៗរបស់បងប្អូនយើង គឺជាធាតុចូលដ៏សំខាន់ សម្រាប់សង់គ្រឹះប្រឆាំងពួកចោរតិរច្ឆាន ដែលចាំតែប្លន់ទឹកដីដូនតាយើង៕៚ ![Screenshot_2018-10-31-15-42-31.png](https://serey.io/imageupload_data/a2b8b90f0cbf0c7ef8352156d4c37c019aea705d)![Screenshot_2018-10-31-15-43-09.png](https://serey.io/imageupload_data/69f007bfe1a3f1ba33f61006702bc55a934e1e38)![Screenshot_2018-10-31-15-43-44.png](https://serey.io/imageupload_data/13629c8b7e208ea9a996a1808836cbaa4fe30efc) @​pov

Comments

ibeukah
I am a new user here, please guide