តើអ្នកជាសត្រូវឬយុត្តមិត្ត ហេតុពិតនិងបរាមុខអ្នកថ្ងៃណាមួយមិនខានឡើយ

P
pov
ទោះបី ពេញចិត្ត ឬ មិនពេញចិត្ត , ទោះបី នៅក្នុងសន្តិភាព ឬ នៅក្នុងគ្រោះអាសន្ន , អ្នកប្រាជ្ញតែងរក្សាអារម្មណ៏ ស្ងប់ស្ងាត់ ដេីម្បីត្រិះរិះរកមធ្យោបាយឬរកល្បិច ដេីម្បីដោះស្រាយ បញ្ហា ។ យេីងនៅលេីនាវាជាមួយគ្នា, ខំចែវទូក ខំអុំទូក អោយទៅមុខ , ស្រាប់តែសត្រូវ ពួនលាក់ខ្លួន រុញមិត្តយេីងទំលាក់ទឹក រួចហេីយសត្រូវ ស្រែកប្រកាស ប្រាប់អ្នកកំពុង អុំទូកថា អ្នកដែលធ្លាក់ទឹក ជាមនុស្សខ្ជិល ឬ ជាសត្រូវ ។ ចំណែកអ្នកកំពុងអុំទូក ដោយមិនដឹងរឿង ខំស្រែក អោយមិត្តដែលកំពុងលង់ទឹក , ហែលត្រឡប់ មកឡេីងទូកវិញ ដេីម្បី សាមគ្គី កំឡាំងគ្នា អុំទូក ទៅមុខទៀត ? ខ្លោចចិត្តទេ ដែលការប្រឹងប្រែងកន្លងមកបែជួបតែការចោទប្រកាន់? សត្រូវមានទីងងឹតជាអវុធ មានការផ្អែមល្ហែមល្ហែមជាខែល។ ចាំបាច់ចូលមកលបលួចបំផ្លាញកេរ្ដ៍តំណែលជាតិដែលជាស្នារដៃដូនតាបុព្វបុរស(ខ្មែរ)របស់ខ្ញុំធ្វើអីទៀត តាំងខ្លួនជាចោរចិត្តមារចង្រៃដល់ពេលណា ទឹកដីអ្នកធំហើយ ប្រទេសជាតិអ្នករីកចម្រើនដែរ​ ។ សូមកុំចង់បានសូម្បីតែចម្លាក់លើជញ្ជាំងប្រាសាទទៀតអី ព្រោះនេះជាភាពត្រជាក់ត្រជុំថ្កុំថ្កើនរបស់ជាតិខេមរាខ្ញុំ ដែលមានបារមីវត្ថុសក្ដិសិទ្ធ ទេវតា ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា និង ឋានបាតដាលដែលជាឋានស្ដេចភុជង្គនាគរាជ ហើយតំបន់ប្រាសាទជាទីសាការៈបូជារបស់ក្សត្រខ្មែរនិងបុព្វបុរសដ៏អង់អាចក្លាហានគ្រប់អង្គ បើអ្នកនៅតែមានគំនិតចូលមកលួចដាប់សរសរប្រាសាទបំផ្លិចបំផ្លាច លួចយកចម្លាក់វត្ថុបុរាណខ្មែរចូលទៅប្រទេសអ្នកព្រោះគិតថាវត្ថុសាកសិទ្ធនិងតាមទៅជួយជាតិអ្នកឲ្យត្រជាក់ត្រជុំថ្កុំថ្កើនដោយបារមីវត្ថុសក្ដិសិទ្ធនោះគ្មានផ្លូវទេ គឺអ្នកគិតខុសហើយ។ ថ្ងៃណាមួយប្រទេសជាតិអ្នកនិងត្រូវជួបតែគ្រោះបណ្ដាសារអាថ័នដែលជាធាតុទាំងបួន ទឹក ដី ភ្លើង ខ្យល់ ជាមន្តអាគម៌របស់អង្គក្សត្រនិងបុព្វបុរសខ្មែរបានបញ្ចុះឡើងដើម្បីរក្សាការពាររាល់កេរ្ដ៍តំណែលជាតិខ្មែរឲ្យនៅថិតថេរគង់វង់គ្រប់យ៉ាងដែលជារបស់ខ្មែរគឺត្រូវតែនៅក្នុងទឹកដីខ្មែរមិនថាយូរឺឆាប់អ្វីដែលអ្នកធ្លាប់លួចយកពីប្រទេសខ្មែរទៅនិងត្រូវវិលត្រលប់មកប្រទេសខ្មែរវិញព្រោះនេះជាសច្ចៈវាចាដោយទឹកសម្បថសក្តិសិទ្ធរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានខិតខំកសាងឡើងដោយបេះដូង ដោយកម្លាំង ដោយញើស ដោយឈាមដែលបានស្រក់ចុះដល់ដីដើម្បីព្រះរាជាណាចក្រកម្ពុជា ៕ ![FB_IMG_1543418031683.jpg](https://serey.io/imageupload_data/70bacf5091a168798ac1f4099ca18a2429b27fb4)

Comments