អរិយធម៌​រុងរឿង​ដោយកត្តាបី ធម្មជាតិ​ សាសនា​ និងប្រមុខរដ្ធ

P
pov
កត្តាបីដែលនាំឲ្យអរិយធម៌អង្គររីកចំរើនដល់កំពូលគឺ កត្តាធម្មជាតិ កត្តាសាសនា កត្តាអ្នកដឹកនាំ តើកត្តាទាំងនេះរួមជាអំនោយទានដូចម្តេចខ្លះ? ពាក្យថា “ព្រះចៅក្រុងកម្ពុជា” តំណាងឲ្យអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាតាម ការសិក្សាស្រាវជ្រាវ និងសមិទ្ធិផលជាច្រើនបានបន្សល់ទុកឲ្យបានបញ្ជាក់ថានៅសម័យអង្គរ។ ប្រទេសកម្ពុជាមានអរិយធម៌រីកចំរើនដល់កំពូលដោយសាកត្តាបីលេចធ្លោជាងគេគឺ៖ • កត្តាធម្មជាតិៈ ភូមិសាស្រ្ត បរិស្ថានធម្មជាតិបានផ្តល់លក្ខណៈប្រសើរចំពោះធារា សាស្រ្ត និងកសិកម្ម។ការសំបូរព្រៃឈើ សត្វព្រៃ ត្រី ក្នុងដីសំបូរមាស ពេជ្រ ត្បូង និងរ៉ែផ្សេងៗជាច្រើនប្រភេទសមស្របទៅនឹងធនធានមនុស្សមានការសាមគ្គីដោយគិតពីប្រយោជន៍ជាតិជាធំ ជាកំពូលមនុស្សពូកែច្បាំង ក្លាហាន តស៊ូ ព្យាយាម និងប្រកបដោយថាមពលដែលមិនអាចឲ្យយើងបដិសេធបាន។ ភស្តុតាងទាំងនេះបានចារឹកលើផ្ទាំងថ្ម និងជញ្ជាំងប្រាសាទនានាទុកជាសម្បត្តិវប្បធម៌ជាតិ។ • កត្តាសាសនាៈ​ សាសនាជាកត្តាកំណត់មួយយ៉ាងសំខាន់ក្នុងការជួយជំរុញនិងលើទឹកចិត្ត ឲ្យមនុស្សទូទៅរួមទាំងព្រះមហាក្សត្រមន្រ្តីធំតូចផងទាំងឡាយឲ្យកាន់តែមានឧត្តមភាពថែមទៀតដូចជា មានទឹកចិត្តអង់អាចក្លាហាន ជំហររឹងមាំ ហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិ និងអាទីទេព។ បណ្តុះពុទ្ធិជំនេះដឹងល្អដល់សង្គម ដើម្បី កសាងអរិយធម៌មួយដ៏ខ្ពង់ខ្ពស់ឧត្តុងឧត្តម។ មានការកសាងកេរ្តិ៍មរតកសំរាប់ទុកគោរពបូជា និងជាកេរ្តិ៍ដំណែលដល់មនុស្សជំនាន់ក្រោយ។ រហូតដល់ប្រែក្លាយ វប្បធម៌អរិយធម៌ខ្មែរឲ្យរីកចំរើនដល់កំពូលហើយមាន លក្ខណៈជាតិខ្មែរពិតៗ។ • កត្តាអ្នកដឹកនាំៈ ព្រះរាជាតំណាងឲ្យអាទិទេព អំណាចទាំងអស់ស្ថិតក្នុងកណ្តាប់ ដៃព្រះរាជា ព្រះរាជាជាមេទព័ ជាមេសាសនា ជាចៅក្រមប្រកបដោយគតិយុត្តិធម៌ និងតម្លាភាពក្នុងសង្គម។ ព្រះមហាក្សត្រសម័យអង្គរឬសម័យផ្សេងៗទៀត ត្រូវប្រកបដោយទសពិធរាជធម៌ដែលជាធម៌ទាំង១០ប្រការសំរាប់មេដឹកនាំ ឬព្រះមហាក្សត្រត្រូវប្រតិបត្តិតាមដើម្បីក្លាយជាក្សត្រដែលសមជាអាទិទេពរបស់ ប្រជារាស្រ្ត។ • ទសពិធរាជធម៌ទាំង១០ប្រការរបស់ព្រះមហាក្សត្រគឺ៖ 1. ទាន ការធ្វើអំណោយ 2. សីល ការរក្សាសីល៥ជានិច្ច ឬរក្សាសីល១០ម្តងម្កាល 3. បរច្ចាក ការចំនាយទ្រព្យដល់ប្រជានុរាស្រ្តក្រីក្រដល់ប្រទេសជាតិ 4. អាជ្ជវៈ ការមានសេចក្តីទៀងត្រង់ 5. មទ្ទវៈ កាមានសេចក្តីទន់ភ្លន់ សុភាពរាបសា។ 6. តបៈ ការកាន់ឧបោសថសីល តាមការកំនត់ម្តងៗ។ 7. អក្កោធនៈ ការមិនក្តៅក្រហាយអ្នកដទៃ។ 8.អវិហឹសា ការមិនបៀតបៀនអ្នកដទៃ 9. ខន្តី ការមានសេចក្តីអត់ធន់ 10.អវិរោធនៈ មិនបំពានលើធម៌ លើច្បាប់។![08102017_vd_02 - copy.jpg](https://serey.io/imageupload_data/55124ec2f4a91c5ac283e1544323cc9cb698e8cb) (អរគុណបើប្រាប់ខ្ញុំពីប្រភព ខ្ញុំចំលងចេញពីសៀវភៅសរសេរដៃរបស់ខ្ញុំ ពិតជាភ្លេចថាបានមកពីណាព្រោះកន្លងយូរពេកហើយ)

Comments

wondercury