សិល្បៈវិទូ បានបែងចែកសិល្បៈជា៣ប្រភេទ ក្នុងសកលលោក(អធិប្បាយ)
១. សិល្បៈគំនិតនិយម (Art Cérébral )or(Heel Art),ខ្មែរ
២. សិល្បៈសាច់ឈាមនិយម ( Art charnel ) ,អឺរ៉ុប
៣. សិល្បៈសភាវគតិនិយម (Art instinctif ) ,ភាគតិច
សិល្បៈខ្មែរ ជាប្រភេទសិល្បៈគំនិតនិយម ឃើញភ្លាម មិនអាចយល់បានភ្លាមទេ លុះត្រាតែប្រើ គំនិតត្រិះរិះពិចារណា តាមរយៈប្រើចិត្តស្ងប់ ឬវិសុទ្ធិចិត្តទើបអាចយល់បាន ។ ជាសិល្បៈដែលមានឥទ្ធិពលខ្លាំងខាងញាណទស្សនៈ ។
សិល្ប:ករខ្មែរគួរយល់ពីខ្លួនឯងឲ្យបានច្បាស់!។


ប្រភេទសិល្បៈសាច់ឈាមនិយមនេះ ឃើញភា្លម ឮភ្លាម កើតសាច់ឈាមនិយមភ្លាម កើតអារម្មណ៍ស្រើបស្រាល គឺកើតតម្រេចតណ្ហាភ្លាម ព្រោះជាសិល្បៈដែលសម្តែងឲ្យឃើញតែសេចក្តីត្រេកត្រអាលលើសម្ផស្ស លើរូបកាយដែលស្ទើរតែបិទបាំងមិនសូវជិត ។សិល្បៈជនជាតិអឺរ៉ុបស្បែកស មានទំនោរទៅខាងសាច់ឈាមនិយម។
ប្រភេទសិល្បៈសភាវគតិ គឺជាសិល្បៈដែលឋិតនៅស៊ប់តាមកំណើតដើម ឬតាមធម្មជាតិដើម បានន័យថាគេចូលចិត្តសម្តែងត្រាប់តាមចរិកច្រំដែលៗនៃសត្វ នេះ ឬសត្វសិល្បៈនេះ ភាគច្រើនជាជនជាតិស្បែកខ្មៅ ឬកុលសម្ព័ន្ធផងដែរ។
ឥលូវបងប្អូនខ្មែរសូមងាកបែមកដឹងខ្លួនឯង ស្គាល់ខ្លួនឯងថាយើងជាខ្មែរតើគំនិតដ៏អស្ចារ្យរបស់ដូនតាយើងមានអ្វីជាពិសេសក្នុងរឿងសិល្បៈ ។
សិល្បវិទូ បានបែកចែកមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈជា ៣ប្រភេទខុសគ្នាដែរ គឺ៖
១.យកផែនដីធ្វើមួលដ្ឋានគ្រឹះនៃការកសាងសិល្បៈ
២. យកទឹកធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈ
៣. យកលំហអាកាសធ្វើជាមួលដ្ឋានគ្រឹះ នៃការកសាងសិល្បៈ
ខ្មែរយកផែនដីធ្វើជាមូលដ្ឋានគ្រឹះ នៃការកសាងសិល្បៈរបស់ជាតិខ្លួន។ ខ្មែរយល់ថាភពផែនដី ជាទីសម្រាប់សេចក្តីចម្រើនសម្រាប់ដំណើរកើតនៃមនុស្ស សត្វ រុក្ខជាតិទាំងឡាយ ដែលអត់មិនបាន ។
ផែនដីមានចលនានឹងថ្កល់។ រុក្ខជាតិដែលចាក់ឬសជ្រៅទៅក្នុងផែនដីកាន់តែជ្រៅកាន់តែរឹងមាំ ។ រីឯសិល្បៈវប្បធម៌ខ្មែរមានចរិតធ្ងន់ នឹងថ្កល់ដូចផែនដីដែរ គឺរាំកាន់តែទាប កាន់តែចាក់គ្រឹះជាប់រឹងមាំ មិនអាចឃ្លេងឃ្លោងបានទេ ។ ចលនានៃកាយវិការសិល្បៈខ្មែរមានចរិតនឹងនួន ខ្ញង់ទន់ភ្លន់ មាំទាំ មិនងាយដួលរលំបានឡើយ។ តាមក្រឹត្យក្រមធម្មជាតិ ផែនដីធ្ងន់ ហើយនឹងថ្កល់ជាងទឹក។ ផែនដី នៅក្រោមទឹក ទ្រទឹក គ្មានផែនដីគឺគ្មានទឹក។

ជាតិសាសន៍ដែលយកទឹកធ្វើជាមូលដ្ឋានគ្រឹះនៃការកសាងសិល្បៈ ដូចជាជនជាតិថៃ ឬជនជាតិចិន ។ល។ សិល្បៈនៃជនជាតិនេះមានចរិកឃ្លោងៗ ផ្អៀង ដូចជាអណ្តែតនៅលើទឹក។ គេយល់ឃើញថាទឹកគឺជាប្រភពនៃជីវិតរស់នៅរបស់សត្វលោក។ គ្មានទឹកគឺគ្មានជីវិតនេះ គឺជាក្រឹត្យក្រមសត្យានុម័តិ។ ប៉ុន្តែអ្វីដែលនៅលើទឹកតែងមានចលនាឃ្លោងៗ យោលយោគតាមចរន្តនៃ កម្លាំងខ្យល់ មិននៅនឹងថ្កល់ឡើយ។ ដូចនេះហើយ បានជាសិល្បៈនៃជនជាតិនេះមានចលនាឃ្លោងៗ ដូចអ្វីអណ្តែតនៅលើទឹកដែរ ។

សិល្បៈពួកអឺរ៉ុប ច្រើនយកលំហអាកាសធ្វើជាមូលដ្ឋានគ្រឹះ នៃការកសាងសិល្បៈរបស់គេ ។ គេយល់ថា មានតែលំហអាកាសទេ ដែលជាទីកន្លែងមានសេរីភាពបរិបូរណ៍ក្នុងជីវិតរបស់ពូកមនុស្សសត្វ លោកឥតព្រំដែន។ ដូច្នេះហើយបានជាសិល្បៈរបស់ពួកគេ តែងតាំរាំចុងជើង (របាំចុងជើង ) គឺគ្រប់ចលនានៃកាយវិការទំាងអស់ ទាំងជើងទាំងដងខ្លួន ទាំងក្បាល និងទាំងដៃសុទ្ធតែប្រើចលនាដូចសត្វហោះហើរនៅក្នុងលំហអាកាសដែរ គឺជារបាំសប្បាយនឹងសេរីភាពក្នុងលំហអាកាស។
,
#យោង,តាមធ្លាប់បានសិក្សា,ហើយអការចារឹក ពីអតីតកាលមិនដែលបានកត់ត្រាថាបានពីណា ដូច្នេះជាមេត្តាបើសមមិត្តណាជ្រាប,ជំរាបតាមសមគួរផង។
ដោយការគោរពពីខ្ញុំបាទ @pov


