ការប្រៀបធៀបដែលខុសៗ
បំនងល្អពិតប្រាកដ វាពិបាកមើលឃើញ បើក្នុងចំនោមមនុស្សបីនាក់ មានពីរនាក់ឆ្កួត ដែលមិនមែនយើង! នោះយើងជាមនុស្សឆ្កួតវិញហើយ !
-ដីមួយគីឡូមែត្រ មិនអាចយកទៅប្រៀបធៀបជាមួយអាចម៍ដីមួយគីឡូក្រាមទេ!
-គិតមុនគូរ គ្មានកំហុសល្អជាងកំហុសតិច កំហុសតិចប្រសើជាងកំហុសច្រើន បើជ្រុលទៅជាកំហុសត្រូវទទួលស្គាល់ កុំមានៈ!
-គេចការពិតអ្នកអាចរស់នៅបាន ដោយដង្ហើមក្នុងកែវមួយដែលមានមនុស្សបរជ័យជាច្រើន តែបើអ្នកទទួលស្គាល់ការពិតអ្នកនឹងទទួលបានដង្ហើមនៅ ទីវាលដ៏ធំក្នុងវាលស្រស់ថ្លា។ល។

សិល្បៈក្នុងការប្រៀបធៀប មានតាំងពីសម័យកាលកកើតនៃវប្បធម៌របស់មនុស្សជាតិ គឺប្រៀបធៀបទង្វើរ ប្រៀបធៀបចេតនានិងសារជាតិមនុស្ស ទៅនឹងធម្មជាតិខុសៗគ្នា។ រីឯមាតិការឆ្លើយតបទៅនឹងទស្សនៈត្រូវបានគាំទ្រ តាមសម័យកាល ដែលបង្កើតជាកំហុសត្រូវបានសរសេរប្រឆាំងគ្នាមិនឈប់ឈរ។
តើហេតុអ្វីបានជាមានការខ្វែងគំនិតគ្នាទៅលើ ការប្រៀបធៀប? ហើយផ្តល់បញ្ហាអ្វីខ្លះ?
នេះជាឧទាហរណ៍មួយចំនួនតូចក្នុងផ្នត់គំនិតមនុស្សដែលមិនបានចាប់អារម្មណ៍ ៖
👉សត្វនិងមនុស្ស
គេតែងប្រៀបធៀបមនុស្សដែលមិនមានភាពស្មោះត្រង់ ទៅនឹងសត្វសុនខដែលចេះស្គាល់ម្ចាស់ មិនដែលក្បត់ម្ចាស់។ តែអ្វីដែលគេភ្លេចគិតនោះគឺសុនខ មិនមានសតិក្នុងការគិត គ្មានភាពឈឺចាប់ដោយពាក្យសំដី វាយប្រហារគ្នា គំុគួនដោយសំពាធណាមួយដែលកើតឡើង ដោយការប្រមាថលើកាត្វពកិច្ចក្នុងគំនៀបសង្គម ព្រោះវាជាសារជាតិរបស់សត្វទៅហើយ។
ហើយតែងប្រៀបធៀបមនុស្សប្រុសទៅនឹងកន្លង់ ដែលសាវ៉ា ក៏គេភ្លេចគិតថាធម្មជាតិកន្លង់ចិញ្ចឹមខ្លួនរស់គឺដោយសារផ្កា ហេតុអ្វីបានជាគេមិនឧបមាថាផ្កាអាចបំលាស់ទីគេចពីកន្លង់បាន ឬផ្កាទទួលសិទ្ធក្នុងការសិក្សារដូចជាមនុស្សស្រីដែរទៅ? នេះហើយជាកំហុសនៃ«ការប្រៀបធៀបនៃសារជាតិ»។
👉មនុស្សនិងការប្រើប្រាស់នូវតម្លៃ
ទឹកលុុយនិងទឹកចិត្ត គេនិយាយថាលុយមិនអាចទិញសុភមង្គលបានទេ ព្រោះសេចក្តីសុខពេញលេញ គឺទិញដោយការស្រលាញ់។ មនុស្សពីរនាក់ស្រលាញ់គ្នាខ្លាំងណាស់ ពេលដែលឈឺគេមានតែសេចក្តីស្រលាញ់យកទៅប្តូរនឹងថ្នាំពេទ្យបានទេ? ការរាប់អានដែលចង់សម្តែងទឹកចិត្ត ក៏មិនបានគិតទៅលើចំនួនលុយយកមកជះក្នុងការទិញដែរ! ព្រោះឯកតានៃសភាព របស់ទឺកចិត្តការស្រលាញ់ មិនមែនស្ថិតក្នុងទឹកលុយ ឯលុយគ្រាន់តែជាកត្តាជំរុញអោយដំណើរការជីវិតមិនងាយជួបឧបសគ្គ និងជុំរុញការសាងក្តីសុខមានប្រសិទ្ធភាព! ធ្វើអោយកើតមាននូវកំហុសនៃ«ការប្រៀបធៀបនៃតម្លៃ»ពីរផ្សេងគ្នានៃខ្នាតពីផ្សេងគ្នា។
👉លើកទឹកចិត្តខុសតក្កៈ

ការប្រៀបធៀបលើគោលដៅ នៃល្បឿនជោគជ័យតើយកអ្វីមកគិត គីឡូម៉ែត្រក្នុងមួយវិនាទី? មនុស្សម្នាក់ត្រូវបានខំប្រឹងប្រែង ជាមួយការតាំងចិត្ត រហូតត្រូវបានប្រលងជាប់និទ្ទិសA បែជាត្រូវគេប្រៀបធៀបទៅនឹងកង់មួយគ្រឿងដែលចេញទៅមុនមួយគីឡូដី មុនម៉ូតូ! ហើយផ្តល់កម្លាំងចិត្តទៅដល់អ្នកដែលមិនព្យាយាម ចំនាយពេលវេលាក្នុងការធ្វេសប្រហែសជាច្រើន អោយសម្លឹងទៅមនុស្សដែលប្រឹងប្រែងពិតប្រាកដក្នុងរូបភាពមនុស្សអាក្រក់! ព្រោះតែការប្រៀបធៀបនេះជាការកុហកខ្លួនឯងទៅក្នុងពិភពមិនពិតនៃសមត្ថភាព នេះហើយជាកំហុសនៃ«ការប្រៀបធៀបសមត្ថភាព»។
👉ខុសធាតុពិត
គេកំពុងប្រៀបធៀបការបរាជ័យ របស់មនុស្សក្នុងភាព កុហកខ្លួនឯងដែលឆ្ពោះទៅរកពិភពកុហកការពិត! មនុស្សប្រឹងប្រែងទៅដល់គោលដៅជីវិត ក្លាយជាបុគ្គលជោគជ័យគឺការតស៊ូមិនបញ្ឈប់នូវភាពស្កប់ស្កល់ ដើម្បីជាកម្លាំងរុញច្រានចិត្តឲ្យមានការប្រកួតប្រជែង ឆ្ពោះទៅរកការអភិវឌ្ឍន៍ ចំណេះគន្លឹះ សង្គមនិងកតិ្តយស! បែជាចាប់ផ្តើមប្រៀបធៀបភាពស្កប់ស្កល់ទៅជាមួយភាពបរាជ័យរបស់បុគ្គល ឱនមុខចុះកុហកខ្លួនឯងដោយប្រៀបធៀបខ្លួនឯងថាស្កប់ស្កល់នូវអ្វីដែលយើងកំពុងស្ថិតក្នុងការប្រមាថទៅតាមបែបបទធម្មជាតិ នៃរយៈពេលរស់នៅទៅវិញ! នេះជាកាកប់ទ្រព្យខ្លួនឯងក្នុងភាពមិនពិត ដែលជាកំហុសនៃ«ការប្រៀបធៀបគុណភាពជីវិត»។
👉មិនយល់បំណងព្រះ
ធម៌អប់រំផ្លូវចិត្តដែលបង្កើតឡើងដោយព្រះ មិនមែនអោយអ្នកត្រូវតែលះបង់ចោលនូវ មហិច្ឆតាដែលត្រឹមត្រូវទេ គឺចង់អប់រំអោយសាងនូវអំពើល្អ បើមិនដូច្នោះទេហេតុអ្វី បានជាពរទាំងបួនរបស់ព្រះ គឺ អាយុ វណ្ណៈ សុខៈ ពលៈ សាកបើកមើលក្នុងវចនានុក្រមអ្នកនឹងយល់នូវអត្ថន័យរបស់ពរដែលចង់អោយយើងរៀនទទួលស្គាល់អ្វីជាតម្រូវការសម្រាប់ពរទាំងបួននោះក្នុងរូបភាពជាមនុស្ស ហើយបើមិនធ្វើនូវអំពើ(កម្ម) ម្តេចនឹងអាចទទួលនូវពរទាំងបួនប្រការនោះបាន នេះហើយជាការយល់ខុសនៃ«ការប្រៀបធៀបបែបទូន្មាន»។
នៅមានរឿងជាច្រើនដែលត្រូវការ ពិចារណាមុនពេលប្រៀបធៀបដោយគ្មានកំហុស! ត្រូវចាំថាការប្រៀបធៀបគឺធ្វើទៅបាន លុះត្រាតែមាន គោលការណ៍នៃតក្កៈ ស្របជាមួយប្រភេទនៃធម្មជាតិដែលបញ្ចូលគ្នា នៃសភាព ដែលច្របាច់ចូលគ្នានៃដែនឯកត្តា ឬជាសភាពនៃសារជាតិ អារម្មណ៍ និងសតិគិតដូចគ្នា៕

#រូបភាពពីហ្វេសប៊ុក

