ស្រលាញ់កូន ទុកកេមរតកឲកូនផង

P
pov
ចង់ដើរទៅមុខ ឬចង់ដេកក្នុងផ្ទះ ឬចង់ចេញទៅខាងក្រៅ ឬក៏ចង់បំពេញបំណងប្រាថ្នារបស់ខ្លួន បើកើតមកក្លាយជាមនុស្សហើយ ត្រូវតែជាមនុស្សដែលមានឧត្តមគតិ មានចិត្តជាព្រះ ឬចិត្តជាទេវតា មានបេះដូងជាអ្នកស្នេហាជាតិ ប្រជាជន ទឹកដី តែសូមកុំធ្វើនូវអ្វីគ្រប់យ៉ាង ដើម្បីតែការពារ ផលប្រយោជន៍ អំណាច ហើយបោកប្រាស់គេហួសហេតុពេក ឬកិបកេងយកប្រយោជន៍អ្នកដទៃ មកធ្វើជារបស់ផ្ទាល់ខ្លួន...៘ រឿងពីមុន មានខុស មានត្រូវ វាលាយឡំគ្នា មនុស្សមើលក៏មិនសូវយល់ ដោយសារមេឃខ្មៅ ហើយងងឹត និងគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ ដូច្នេះការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ច្បាស់ជាមិនសូវបានសុខស្រួលប៉ុន្មានទេ។ ចង់សុខ ត្រូវចេះការពារ ចង់ធូរធារ ត្រូវចេះរក ចង់អ្វី ឲ្យខំហ្នឹង ហើយពុះពារប្រឹងកុំបង្អង់ចិត្ត និងដៃ ត្រូវតែធ្វើវាឲ្យទាន់កាលវេលា ទើបជោគជ័យចង់មកនៅជាមួយអ្នក។ ![Screenshot_2018-12-13-16-52-09.png](https://serey.io/imageupload_data/d61ee5e1752fe65f50b95b79f8df7be9eb255f10) ប្រទេសជាតិជាផ្ទះធំ ហើយមន្ត្រីហ្នឹងជាអ្នកបម្រើទេ តែមានកិត្តិយសខ្ពង់ខ្ពស់ ព្រោះពួកគេខិតខំទ្វេរ មិនហ៊ានទំនេរបម្រើជាតិ រីឯប្រាក់ខែទៀត រាស្ត្រជាអ្នកបង់ជួយទេ។ ស្គាល់ម្ចាស់ ស្គាល់អ្នកបម្រើ ចេះប្រើសិទ្ធិ ចេះប្រើអំណាច ហៅថា ប្រជាពលរដ្ឋឆ្លាតវៃ។ ត្រូវរើសមន្ត្រីមានសមត្ថភាព ឲ្យក្លាយជាតំណាងខ្លួន នៅពេលច្បាប់ជាតិកំពូល (រដ្ឋធម្មនុញ្ញ) ផ្ដល់សិទ្ធិ និងអំណាចហើយ ឈប់ខ្លាចទៀតទៅ ក្នុងនាមជាម្ចាស់តំណាងរាស្ត្រ ឬហៅថា ម្ចាស់អំណាច ត្រូវចេះគ្រប់គ្រងឲ្យបានល្អនូវឱកាស ដោយយកចិត្តទុកដាក់ ធ្វើការចម្រាញ់ធនធានមនុស្សពិតៗ ទើបមិនចេះខកបំណងក្នុងជីវិត។ មនុស្សមានកូនប្រុសស្រី បើអ្នកស្រឡាញ់កូនខ្លាំងប៉ុណ្ណា អ្នកក៏ត្រូវស្រឡាញ់ជាតិធំប៉ុណ្ណោះដែរ ព្រោះមរតកជាតិរបស់អ្នក និងត្រូវប្រគល់ដល់កូនៗ ឲ្យបន្តថែរក្សាទុកឲ្យមនុស្សជំនាន់ក្រោយៗទៀត។ បើជាតិត្រូវបានបំផ្លាញក្នុងដៃអ្នកហើយ រួចប្រគល់ឲ្យកូនៗអ្នកមើលថែបន្តនោះ វាជារឿងធំបំផុតចំពោះ មនសិកា និងឧត្តគតិរបស់ឳពុកម្ដាយ ដែលតែងតែពោលពាក្យថា ស្រឡាញ់កូន តែធាតុពិតធ្វើបាបកូន ខ្លួនឯងទៅវិញទេ។ សម្រេចចិត្តត្រូវ គ្រួសារសុខសាន្ត សង្គមមានសន្តិភាព ជាតិបានរីកចម្រើន ទាំងនេះហើយទើបត្រឹមត្រូវជាង៚ ![Screenshot_2018-12-13-16-52-29.png](https://serey.io/imageupload_data/35c5d55d0a46e00d5186afbdf5e4545b1732c8ba) @pov

Comments