កម្ពុជា​ឈរ​លើ​ប្រទេស​អាស៊ីអាគ្នេយ៍ណា​ខ្លះ​ក្រោយ​ឈ្នះ​មេដាយ​មាស​២គ្រឿង

P
pornvy001
![](https://serey.io/imageupload_data/69d309b73dacabdfb78ef0dd4bb137ef2ac8f4ca) គិតត្រឹម​ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ កម្ពុជា បាន​ឡើងមក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៦ នៃ​តារាង​មេដាយ​ព្រឹត្តិការណ៍ Asian Games 2018 ដែល​រៀបចំ​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី។ ការរំកិល​ខ្លួនដ​ល់​លេខ​១៦នេះ គឺ​បន្ទាប់ពី​កម្ពុជា ឈ្នះ​​មេដាយមាស​ចំនួន២​​គ្រឿង និង​ សំរឹទ្ធ ១​គ្រឿង។ បើប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ កម្ពុជា ឈរ​នៅ​លើ​ប្រទេស​ ដូចខាងក្រោម៖ វៀតណាម លេខ១៧ (មាស១ ប្រាក់៦ សំរឹទ្ធ៩) ម៉ាឡេស៊ី លេខ១៩ (មាស១ ប្រាក់៤ សំរឹទ្ធ១) ហ្វីលីពីន លេខ២២ (មាស១ សំរឹទ្ធ៧) ឡាវ លេខ២៦ (ប្រាក់១) មីយ៉ាន់ម៉ា (សំរឹទ្ធ ២) ​ព្រុយណេ ព្រមទាំង ទីម័រខាងកើត មិន​ទាន់​មាន​មេដាយ​នៅ​ឡើយ​ទេ។ ![](https://serey.io/imageupload_data/e3ac1bb21a3669af3d718ba70ded0bba2d837165) ប្រទេស​អាស៊ីអាគ្នេយ៍ ៣ ដែល​នៅ​លើ​កម្ពុជា មាន​ ឥណ្ឌូណេស៊ី លេខ៥ (មាស៩ ប្រាក់១១ សំរឹទ្ធ១៦), ថៃ លេខ៧ (មាស៨ ប្រាក់៧ សំរឹទ្ធ២២) និង សិង្ហបុរី លេខ១៥ (មាស២ ប្រាក់១ សំរឹទ្ធ៦)។ កម្ពុជា ​ឈ្នះមេដាយមាស​ ២គ្រឿង ដោយ កីឡាការិនី ខាន់ ចេសា លើ​ប្រភេទ​កីឡា ជូជិតស៊ូ កាលពីថ្ងៃទី២៤​សីហា និង កីឡាករ សាលី អ៊ូមើត លើ​ប្រភេទ​កីឡាម៉ូតូទឹក នៅថ្ងៃទី​២៥សីហា។ រីឯមេដាយសំរឹទ្ធ ១គ្រឿង បាន​លើ​​កីឡាករ សាលី អ៊ូមើត ដដែល លើប្រភេទ​កីឡាម៉ូតូទឹក​ដូចគ្នា​ ដែលឈ្នះនៅ​ថ្ងៃទី​២៥សីហានេះ៕ ![](https://serey.io/imageupload_data/40aa924d3b5ecf92d1ead01a2da72483f30c5d22)

Comments