អាថ៌កំបាំងទាំង៥ពីអាគារចំណាស់លើភ្នំបូកគោដែលគ្មានអ្នកដឹង

P
pornvy001
![](https://serey.io/imageupload_data/0868f2d2f0f28877a0e2dc757487321f2325675b) រឿងរ៉ាវអាថ៌កំបាំងជាច្រើន កម្រមានអ្នកដឹងបំផុតពីអាគារដ៏ចំណាស់មួយមានអាយុកាលជាង១០០ឆ្នាំ នៅលើកំពូលភ្នំបូកគោ ក្នុងទឹកដីកំពត នៃប្រទេសកម្ពុជា។​ ដូច្នេះសូមមកដឹងរឿងរ៉ាវ៥យ៉ាងដ៏កម្រមានអ្នកដឹងពីសណ្ឋាគារនិងកាស៊ីណូមួយនេះ : 1, ទីតាំងសាងសង់ស្ថិតនៅតំបន់ដ៏ពិសេសបំផុត : ស្ថិតនៅកំពូលភ្នំដ៏ខ្ពស់មួយក្នុងប្រទេសកម្ពុជា គឺជារឿងដ៏ពិសេសហើយ។ ប៉ុន្តែពិសេសជាងនេះទៀតនោះសណ្ឋាគារ និងកាស៊ីណូដ៏ចំណាស់នេះ សាងសង់ស្ថិតនៅចន្លោះតំបន់ព្រៃត្រូពិកនិងឆ្នេរសមុទ្របៃតង។ ![](https://serey.io/imageupload_data/aa6239819f2ff16282985f554474c80d7bc64f8f) 2, ជាកន្លែងដ៏ពិសេសបំផុតសម្រាប់សែរាជវង្សានុវង្សនិងអភិជនលំដាប់កំពូលៗ : សណ្ឋាគារនេះ បានដាក់សម្ពោធកាលពីថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ១៩២៥ សម្រាប់បម្រើជូនរាជវង្សានុវង្ស និងអភិជនជាច្រើនទសវត្សរ៍ បន្ទាប់មកសណ្ឋាគារនេះត្រូវបានទុកចោលតែម្តង។ នៅដើមឆ្នាំ១៩៦២ វាត្រូវបានកសាងឡើងវិញដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុដើម្បីបម្រើជូនមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលនិងពាណិជ្ជករ ដែលមានទ្រព្យសម្បត្តិ ហើយវាក៏ជាកន្លែងវិស្សមកាល ដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ សព្វព្រះទ័យជាទីបំផុត។ ![](https://serey.io/imageupload_data/c07edafa399a5af6659daa85c31fdd682307772d) 3, ម្ហូបអាហារខុសប្លែកពីសណ្ឋាគារធម្មតា : តាមគេហទំព័រ Bokor.kamboo.com ម្ហូបអាហារក្នុងសណ្ឋាគារ Bokor Palace ជាអាហារសម្រាប់ខ្សែរាជវង្សានុវង្ស និងអភិជនលំដាប់ខ្ពស់ ហើយត្រូវចម្អិនដោយចុងភៅលំដាប់កំពូលមកពីប្រទេសល្បីៗលើពិភពលោក។ ![](https://serey.io/imageupload_data/7cad6c9261f613e265cc06180a8ea99b0edc3687) 4, រចនាបថសណ្ឋាគារតាមបែបប្រទេសអ៊ីតាលី : ផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃសណ្ឋាគារនេះយកលំនាំតាមរចនាបថរបស់ប្រទេសអ៊ីតាលី។ បើនិយាយពី ផ្នែកខាងក្នុងមានចាក់សសរធំៗ និងជណ្តើរថ្មើរជើងបត់បែនគួរអោយចាប់អារម្មណ៏បំផុត។ ក្នុងនោះមាន ៣៦ បន្ទប់និងភោជនីយដ្ឋានប្រណីត២។ ![](https://serey.io/imageupload_data/16a5acd55bde9a74b346ceb957222a8ab914a8e1) 5, វាត្រូវបានបោះបង់ចោលជាច្រើនជាច្រើនទស្សវត្សរ៍ ![](https://serey.io/imageupload_data/aa6239819f2ff16282985f554474c80d7bc64f8f) ដោយ : Reak Reay