ទិដ្ឋភាពដ៏អាក្រក់ក្រោយខ្យល់ព្យុះ "មង្ឃុត” វាយប្រហារហ្វីលីពីន

ខ្យល់ព្យុះមង្ឃុតដែលត្រូវគេស្គាល់ថាជាខ្យល់ព្យុះកាចសាហាវបំផុតក្នុងឆ្នាំនេះ បានវាយប្រហារមកលើភាគខាងជើងប្រទេសហ្វីលីពីននៃកោះ Luzon កាលពីព្រឹកថ្ងៃសៅរ៍ទី ១៥ខែកញ្ញា បណ្ដាលឲ្យមនុស្សយ៉ាងហោច ២៥នាក់បាត់បង់ជីវិត ខណៈទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ យោងតាមអាជ្ញាធរឲ្យដឹងថា អគារស្ទើរតែទាំងស្រុងនៅក្នុងទីក្រុង Tuguegarao ត្រូវបានរងការខូចខាត។ លើសពីនេះទៀត ផលដំណាំកសិកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់នេះ ក៏រងការបំផ្លិចបំផ្លាញពីខ្យល់ព្យុះផងដែរ។ ជាមួយគ្នានេះ ខ្យល់ព្យុះមង្ឃុតមានល្បឿនខ្យល់រហូតដល់ ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង បណ្ដាលឲ្យប៉ើងដំបូងផ្ទះ, រំលើងដើមឈើ, បក់យកកម្ទេចកំទីធ្វើឲ្យរាំងស្ទះផ្លូវជាច្រើនកន្លែង និងនាំយកទឹកភ្លៀងមកបំផ្លាញដំណាំរបស់កសិករ។ ទោះយ៉ាងណាក៏ដោយ នេះគ្រាន់ជាការចាប់ផ្ដើមវាយប្រហាររបស់ខ្យល់ព្យុះប៉ុណ្ណោះ ខណៈដែលអ្នកជំនាញសម្ដែងការព្រួយបារម្ភពីទឹកជំនន់ នឹងកើតឡើងបន្ទាប់ពីនេះ ក្រោយពេលភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យទឹកទន្លេកើនឡើងឥតឈប់ឈរ៕

នេះ គឺជាទិដ្ឋភាពដ៏អាក្រក់ក្រោយខ្យល់ព្យុះ "មង្ឃុត” វាយប្រហារហ្វីលីពីន :










ដោយ : រ័ត្ន

