រដ្ឋបាលខេត្តកំពត នឹងបើកដំណើរការអង្គភាពដែលផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ

រដ្ឋបាលខេត្តកំពត បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត ពីការដាក់ឲ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ក្នុងបរិវេណសាលាខេត្តកំពត ស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ដើម្បីផ្ដល់សេវារដ្ឋបាលកាន់តែងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ជូនប្រជាពលរដ្ឋ។ ការដាក់ឲ្យដំណើរការនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមសេចក្ដីជូនដំណឹងចុះកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រភេទសេវារដ្ឋបាលដែលត្រូវផ្ដល់រួមមាន៖
១- ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារ ថតចម្លង)
២- ការងាររដ្ឋបាល
៣- វិស័យសុខាភិបាល
៤- វិស័យទេសចរណ៍
៥- វិស័យសាធារណការ និងដឹកជញ្ជូន
៦- វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៧- វិស័យព័ត៌មាន
៨- វិស័យបរិស្ថាន
៩- វិស័យឧស្សាហកម្ម និងសិប្បកម្ម
១០- វិស័យរ៉ែ និងថាមពល
១១- វិស័យពាណិជ្ជកម្ម
១២- វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១៣- វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
១៤- វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់ ប្រជាពលរដ្ឋក្នុងខេត្តកំពត ដែលមានបំណងចង់ទទួលយកនូវប្រភេទសេវាវិស័យណាមួយខាងលើ ត្រូវទំនាក់ទំនងទទួលពាក្យ និងដាក់ពាក្យនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ដែលមានទីតាំងនៅក្នុងសាលាខេត្តកំពត ជារៀងរាល់ថ្ងៃធ្វើការ ពីថ្ងៃចន្ទ ដល់ សុក្រ៕

លាភ

