បាក់ស្រុតស្ពានឆ្លងទន្លេសេកុង

ក្បាលស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នៅចំណុចបង្គោលលេខ៧៨ ព្រំដែនកម្ពុជា-ឡាវ បានបាក់ស្រុតនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានតាមរយៈហ្វេសប៊ុក។លោករដ្ឋមន្រ្តីព័ត៌មានបន្ថែមថា ស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) ដែលនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ត្រូវបានកសាងដោយកម្លាំងកងវិស្វកម្មរួចរាល់ជាស្ថាពរហើយ ប៉ុន្តែមិនទាន់សម្ពោធដាក់ឲ្យប្រើប្រាស់នៅឡើយ។
ស្ពានអូរគួកនេះ ត្រូវបានជំនន់ទឹកភ្លៀង និងជំនន់ទឹកពីទំនប់វារីអគ្គីសនីបាត់នៅប្រទេសឡាវបានហូរបុកបណ្តាលឲ្យបាក់ ហើយទឹកជំនន់ទន្លេសេកុងជន់ឡើងស្រកជាច្រើនលើកច្រើនសានាពេលកន្លងមក ក៏ជាមូលហេតុបណ្តាលឲ្យទឹកហូរបុកបាក់ច្រោះដីក្បាលស្ពានខាងកើត បាក់ស្រុតមួយកំណាត់ទាំងស្រុង៕


