ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង
សាកគិតលេងៗ ថា មានអ្នកខ្លះក៏បញ្ចប់ការសិក្សានៅអាយុ ២២ឆ្នាំ តែបែរជាត្រូវរង់ចាំដល់ទៅ ៥ឆ្នាំ ទើបអាចស្វែងរកការងារល្អមួយ។
រីឯអ្នកខ្លះទៀត ក៏បានក្លាយជាអ្នកជំនួញដ៏ជោគជ័យមួយរូបនៅអាយុដ៏ក្មេងវ័យ តែមិនបានប៉ុន្មានផងបែរជាត្រូវជួបគ្រោះថ្នាក់ រឺបរាជ័យក្នុងពេលដ៏ខ្លីមួយក៏មាន។
ស្របជាមួយគ្នានេះអ្នកខ្លះក៏មានសំណាងទទួលបានសុភមង្គលនៅអាយុជិតចាស់ទៅហើយ តែក៏មានអាយុវែងនៅសោយសុខបានយូរ
ជាក់ស្ដែងប្រៀបដូចលោក Obama បញ្ចប់ជីវិតនយោបាយរបស់ខ្លួនត្រឹមអាយុ ៥៥ឆ្នាំ ខណៈដែលលោក Donald Trump ដែលកាន់តំណែងនៅអាយុ ៧០ឆ្នាំទៅហើយ។
ពេលវេលាដែលមនុស្សដើរដល់ចំនុចកំពូលមួយគឺមិនដូចគ្នាឡើយ ហើយយើងគង់តែទទួលបានជោគជ័យដូចគេនៅថ្ងៃណាមួយ ដោយគ្រាន់តែត្រូវការចំណាយការរង់ចាំ «ពេលវេលាជោគជ័យ» របស់ខ្លួន ដែលកំពុងនឹងមកដល់តែប៉ុណ្ណោះ។ ត្រូវចងចាំថា គ្មានពាក្យថាហួសពេល ក្នុងការទទួលបានជោគជ័យក្នុងជីវិតឡើយ។
ធ្លាប់ដែរទេ? ពេលខ្លះតូចចិត្តនឹងវាសនាខ្លួនឯង ពេលយកទៅប្រៀបធៀបនឹងអ្នកដទៃដែលល្អជាងខ្លួន រឺមនុស្សជុំវិញខ្លួនដែលសុទ្ធតែជោគជ័យ? វាជាការពិតដែលហាមចិត្តមិនឲ្យគិតមិនបាន ខណៈដែលអ្នកដទៃ និងអ្នកដែលយើងស្គាល់បានទទួលជោគជ័យ សុភមង្គលក្នុងជីវិត ស្របពេលដែលងាកមើលខ្លួនឯងវិញបែរជាគ្មានចំនុចណាមួយល្អដូចគេទាល់តែសោះ។ តែយ៉ាងណាមិញ ការគិតបែបនេះវាមិនអាចធ្វើឲ្យយើងរីកចម្រើនទៅមុខបានឡើយ តែផ្ទុយទៅវិញបែរជាកាន់តែធ្វើឲ្យយើងអស់ជំនឿ និងកម្លាំងចិត្តក្នុងការប្រឹងប្រែងបន្តទៅវិញទេ៕
credit: Facebook

