គ្មានអ្វីដែលល្អប្រសើរជាងសេចក្ដីស្ងប់ចិត្តឡើយ

P
![D1447A87-E0FC-4A7F-9D69-E737231B07C6.jpeg](https://serey.io/imageupload_data/8d33d973ed47c19cb5e12ebf813f9e868dbbadb6)បញ្ហាទាំងឡាយក្លាយជាដំណោះស្រាយ សេចក្តីសុខទាំងឡាយកើតចេញពីសេចក្ដីទុក្ខ។ សេចក្ដីសុខទំាងឡាយកើតចេញពីការបំលែងចាកសេចក្ដីទុក្ខនោះឯង។ សន្តិភាពកើតចេញពីកម្លាំងញើសឈាមចាកផ្លូវចិត្តរបស់សន្តិបុគ្គលប៉ុណ្ណោះ។ ទីណាមានទុក្ខទីនោះប្រាកដជាបង្កប់នូវសេចក្ដីសុខសម្រាប់សន្តិបុគ្គលអ្នកមានបញ្ញា កាប់ឆ្ការនូវកិលេសចាកស្រែះនូវចិត្តវិញ្ញាណ។ ផ្កាឈូកទាំងឡាយមានប្រភពកើតចេញពីភក់ ពេលងើបផុតចេញចាកភក់និងទឹកហើយនិងមានសម្រស់បំព្រងស្រស់ត្រកាល បណ្ដាលចិត្តមនុស្សត្រេកអរសប្បាយពន់ពេក។

Comments