ដូចដែលគេថាល្វីងជាថ្នាំដ៏ស័ក្កសិទ្ធិដែលខុសពីពាក្យសំដីផ្អែមដែលបង្កប់ទៅពិសពុលដ៏សាហាវ។
ពេលគេនិយាយពិតថាគេអវិជ្ជមាន រឺវាយប្រហារ ដោយខ្លួនមិនមានបទពិសោធន៍ឆ្លងកាត់ដូចគេ មិនបានសិក្សារៀនសូត្រពីគេ មិនបានយកមកវិភាគថាតើវាអាចទៅរួចដែលរឺទេ ហើយមិនទាន់ចេះបែងចែកអោយដាច់ទៅលើអ្វីទៅជាគំនិតអវិជ្ជមាន អ្វីទៅជាការពិតនៅក្នុងបរិបទសង្គម ច្បាប់ ស្ថានភាពសេដ្ឋកិច្ច និងនិយោបាយ ដែលវាមានផលប៉ះពាល់ដល់អាជីវកម្មយើងរឺអត់? វាមិនមែនគំនិតអវិជ្ជមាននោះទេ តែវាជាការគិតអោយបានវែងឆ្ងាយ និងទប់ស្កាត់បញ្ហាដែលកើតឡើងនៅថ្ងៃអនាគត ។
មនុស្សជាច្រើនចូលចិត្តស្តាប់ពាក្យផ្អែមល្ហែមដែលបង្កប់នៃភាពពិសពល មូលហេតុនេះហើយបានពួកគេចេះតែលង់ខ្លួនខាត់បង់ធ្ងន់ធ្ងរ។

