សុខចិត្តធ្វើខ្លួនធម្មតាប្រសើរជាងធ្វើខ្លួនអស្ចារ្យតែធាតុពិតស្អីក៏មិនចេះ

P
![B5A33A69-3FFB-47AB-8DA2-356D8576D8C1.jpeg](https://serey.io/imageupload_data/b8094a5633906da01fe17d4d9689670daeae7260)ឃ្លាមួយនេះត្រូវគ្នានិងពាក្យបុរាណថា <<ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូថខ្ចាយ មានឱទមានភាន់>> មានតែមនុស្សគំនិតខ្ចី ឆោតឆៅ ចិត្តខ្លៅប្រហោងក្នុង ទើបមានអំនូត ក្អេងក្អាង ចំណែកអ្នកចេះដឹងពិតប្រាកដភាគច្រើនមិនដែលបញ្ចេញមកក្រៅបង្ហាញទៅកាន់អ្នកដ៏ទៃឲឃើញទេ ព្រោះគាត់យល់ថាចំណេះដឹងគ្មានទីបញ្ចប់ ភាពមាននិងក្រក៏មិនអាចប្រាកដបានដែរ<<ពេលមានកុំអាលអរ ពេលក្រកុំអាលភ័យ>>ក្នុងលោកនេះគ្មានអ្វីទៀងទាត់ទេ ជីវិតម្នាក់ៗក៏គ្មានអីអស្ចារ្យដែរ កើតមកមានទ្រព្យសម្បត្តិច្រើន ហ៊ឺហារ ឡូយឆាយ ប្រើប្រាស់តែរបស់ប៊្រែនៗ ទាំងអស់នោះមិនអាចបញ្ជាក់ពីខ្លឹមសាររបស់មនុស្សនោះទេ។ ព្រោះវត្ថុប្រើប្រាស់ក្តី អំណាច ឋានៈយសសក្តិក្តី អាចនិងវិនាសត្រឹមតែមួយប៉ព្រិចភ្នែកក៏មានដែរ តែបើចំណេះជំនាញវិញចោរលូចមិនបានឡើយ នោះហើយជាខ្លឹមដ៏ប្រសើររបស់មនុស្ស។ សម្តីនិយាយឮៗ វាយឫកអំនួតអួតអាង តែស្អីក៏មិនចេះ ពេលគេដឹងរឿងខ្លួនថាជាមនុស្សពូកែតែអួតតែល្ងង់ ក៏កើតជាក្តីអាម៉ាស់ទ្វេរដង។ ដូចពាក្យមួយថា <<ល្ងង់មិនមែនជាបញ្ហាទេ តែដែលបញ្ហាគឺច្រឡំថាខ្លួនចេះ>>៕

Comments

ពិតណាស់ឆាកជីវិតមនុស្សមិនស្អុយរហូតទេ ហើយក៏មិនក្រអូបរហូតដែរ ។ អំពើល្អនិងអំពើអាក្រក់គឺទេវត្តាជាអ្នកធ្វើការកត់ត្រា។ ទោះមនុស្សមិនមើលឃើញយើងល្អតែទេវត្តា លោកដឹង។ ដូច្នេះកុំបោះបោះកាយវាចារចិត្តល្អណាបង។