Serey is utilizing Blockchain technology

សមាធិគឺជាវិទ្យាសាស្ត្រមួយប្រភេទ

P

pin-hing

សមាធិគឺជាវិទ្យាសាស្ត្រមួយប្រភេទដែលត្រូវយករូបកាយនិងចិត្តធ្វើជាបន្ទប់ពិសោធវែកញែកស្រាវជ្រាវសាកល្បង ប្រើសតិបញ្ញាជាឧបករណ៍វិភាគលំអិត ដើម្បីដោះស្រាយចំណោទបញ្ហាដ៏ជ្រាលជ្រៅនៃច្បាប់ធម្មជាតិដែលមាននៅក្នុងខ្លួន រួចហើយរកវិធីផ្តាច់អាហារឋាមពលរបស់ចិត្តដើម្បីបញ្ចប់ទុក្ខសោកក្នុងការរស់នៅ ។​ ចង់ចេះបើកឡានត្រូវរៀនពីវិធីប្រើម៉ាសុីនឡានឲ្យស្ទាត់ រួចហើយរៀនច្បាប់ចរាចរណ៍ឲ្យចេះ បន្ទាប់មកចេញបើកឡានដោយខ្លួនឯងចុះ ! លឿន យឺត ក្រឡាប់ក្របែល សុវត្ថិភាពមិនសុវត្ថិភាពគឺនៅលើខ្លួនឯងទេ ព្រោះអ្នកកាន់ចង្កូតដោយខ្លួនឯង ។ បើរៀនទ្រឹស្តីហើយ មិនបានអនុវត្តដោយផ្ទាល់ទេ យកជាការមិនបានឡើយ ។ សេចក្តីនេះយ៉ាងណា ការធ្វើសមាធិគឺដូចគ្នា រៀនទ្រឹស្តីចេះឲ្យច្បាស់សឹមចាប់ផ្តើមធ្វើ បើត្រឹមតែចេះទ្រឹស្តីហើយមិនបានពិសោធឲ្យបានឃើញជាក់ច្បាស់ដោយខ្លួនឯងទេ អ្នកមិនអាចដឹងរសពិតប្រាកដនៃចេតសិកនិមួយៗ ហើយក៏មិនអាចពាល់ត្រូវគុណធម៌ថ្នាក់កំពូលៗក្នុងកិច្ចបដិបត្តិព្រះធម៌ដែរ ។

908.896 SRY$0.00
Cambodia
Cambodia

Comments