Serey is utilizing Blockchain technology

យើងរវល់តែមើលរបស់ខាងក្រៅ

P

pin-hing

យើងរវល់តែមើលរបស់ខាងក្រៅ ភ្លេចមើលភាពរីករាយដែលនៅក្បែរខ្លួន បន្ទាប់មកទើបនឹកស្តាយក្រោយថា ជីវិតរបស់ខ្លួនទាំងមូលមិនដែលបានរស់ជាមួយបច្ចុប្បន្នភាពម្តងណាឡើយ ព្រោះតែរវល់គិតថា ថ្ងៃខាងមុខនឹងបានប្រសើរជាងនេះ ! ពេលសាច់ញាតិជាទីស្រឡាញ់បានចាកចេញទៅលែងត្រឡប់វិញបានស្តាយក្រោយថា មិនបានថែទាំគ្នាឲ្យបានល្អ ហួសពេលបាត់ទៅហើយ ! ។ អារម្មណ៍ខាងក្រៅនាំឲ្យវង្វេងរវើរវាយ អ្នកណាមើលតែខាងក្រៅមិនមើលខាងក្នុងអាចនឹងឆ្កួតបាន បើមិនចេះវិធីបញ្ឈប់ការមើលទេនោះ ! ។ អ្នកណាមើលតែខាងក្នុងមិនមើលខាងក្រៅ គឺជាអ្នកផ្តាច់ចំណងភព អ្នកណាមើលទាំងខាងក្រៅនិងមើលទាំងខាងក្នុង គឺជាបុគ្គលកំពុងភ្ញាក់រលឹក ! ។

1145.159 SRY$0.00
Cambodia
Cambodia

Comments